អាមេរិក៖ Cryptocurrency គឺជារូបិយប័ណ្ណឌីជីថលមួយប្រភេទ ដែលកំពុងតែមានឈ្មោះល្បីល្បាញក្នុងពេលបច្ចុប្បន្ន។

សព្វថ្ងៃនេះ មានមនុស្សជាច្រើនក៏កំពុងតែ វិនិយោគប្រាក់របស់ខ្លួន ទៅលើវិស័យមួយនេះ ដោយសារតែ តម្លៃរបស់ Bitcoin មានការកើនឡើងយ៉ាងឆាប់រហ័ស សឹងមិនគួរឲ្យជឿ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះដែរ យុវជនម្នាក់ឈ្មោះ Eddy Zillan បានបង្ហើបថា គេបានប្រើប្រាក់សន្សំរបស់ខ្លួនទាំងប្រថុយប្រថាន ដើម្បីវិនិយោគនៅក្នុងរូបិយប័ណ្ណឌីជីថលមួយនេះ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នៅពេលដែលយុវជនរូបនេះមានអាយុ ១៥ឆ្នាំ រូបគេបានប្រើប្រាស់ប្រាក់ចំនួន ១០០ដុល្លារអាមេរិកប៉ុណ្ណោះ ដើម្បីបើកគណនីមួយនៅលើ Coinbase ។

ត្រឹមតែរយៈពេលមួយថ្ងៃសោះ តម្លៃ Bitcoin របស់គេ បានកើនឡើងរហូតដល់ទៅ ១០ភាគរយ ដែលធ្វើឲ្យ Eddy អាចមានលទ្ធភាព វិនិយោគជាបន្តបន្ទាប់រហូតដល់ថ្នាក់ ហ៊ានចំណាយដើមទុនអស់ ១២,០០០ដុល្លារអាមេរិក។

ពិតជានឹកស្មានមិនដល់ ក្រោយមកត្រឹមតែមួយឆ្នាំសោះ រូបិយប័ណ្ណឌីជីថលទាំងអស់របស់កម្លោះសង្ហារូបនេះ បានឡើងថ្លៃរហូតដល់ទៅ ៣៥០,០០០ដុល្លារអាមេរិក ដែលអាចធ្វើឲ្យគេក្លាយខ្លួន ជាសេដ្ឋីវ័យក្មេងម្នាក់ មានប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។

ថ្លែងប្រាប់កាសែតក្នុងស្រុក Eddy Zillan បានឲ្យដឹងថា ក្នុងពេលនេះ ទ្រព្យសម្បត្តិរបស់គេ មានសរុបជាងមួយលានដុល្លារអាមេរិកហើយ ៕

លោក Eddy Zillan
លោក Eddy Zillan
លោក Eddy Zillan
លោក Eddy Zillan
លោក Eddy Zillan
រូបភាពតំណាង
រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]