ភ្នំពេញ៖ កញ្ញា ឱក សុគន្ធកញ្ញា និង លោក ឆន សុវណ្ណរាជ គឺជាកំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ហើយក៏ជាដៃគូចម្រៀងដ៏សាកសម ដែលអ្នកគាំទ្រពេញចិត្ត និងជាពិសេសនោះ អ្នកគាំទ្រក៏ចង់ឲ្យអ្នកទាំង២ ក្លាយជាគូស្នេហ៍ពិតប្រាកដ នៅខាងក្រៅឆាកផងដែរ។

យ៉ាងណាមិញ កាលពីយប់មិញនេះ ដៃគូចម្រៀងដ៏សាកសមមួយនេះ បានចេញ​បទចម្រៀងរួមគ្នាទៀតហើយ មានចំណងជើងថា «ស្នេហាឆ្មាកណ្តុរ» ដែលធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តមិនតិចនោះទេ។

ក្នុងនោះដែរ សម្រាប់MVបទចម្រៀងមួយបទនេះ គេសង្កេតឃើញថាកាយវិការរបស់អ្នកទាំង២ កាន់តែស្វីតជាមួយគ្នាកាន់តែខ្លាំង ដល់ថ្នាក់លោក ឆន សុវណ្ណរាជ ហ៊ានថើបថ្ពាល់កញ្ញា ឱក សុគន្ធកញ្ញា ថែមទៀតផង ​ព្រោះថា ជារឿយៗ បើទោះបីថតឈុតឆាកស្នេហា ក៏ត្រូវបច្ចេកទេសថតជំនួយផងដែរ តែលើកនេះ ថើបផ្ទាល់ៗតែម្តង ៕

កុំឲ្យខាតពេលយូរ ចង់ដឹងMVបទថ្មីនេះ ស្វីតដល់កម្រិតណានោះ តោះទស្សនាវីដេអូខាងក្រោម៖ 

MV បទ«ស្នេហាឆ្មាកណ្តុរ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា