ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងរវាងរថយន្ត និងម៉ូតូដែលកើតឡើងកាលពី វេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តោយវិថី២៨ មិថុនា ស្ថិតក្នុងភូមិ០១ សង្កាត់លេខ០៣ ។
បណ្តាលឲ្យបុរសមិនស្គាល់អត្តសញ្ញណម្នាក់ដែលជាអ្នកបើកបរម៉ូតូ ដូចមាននៅក្នុងរូបភាពសន្លប់បាត់ស្មារតីមានស្នាមដាច់បបូរមាត់ ហូរឈាមប្រឡាក់ជោគជាំពេញខ្លួនប្រាណ ។ ក្រោយកើតហេតុរថយន្តសង្គ្រោះគ្លីនិកឯកជនបានមកដល់ តែបុរសរងគ្រោះបានដឹងខ្លួនឡើងវិញ ប្រកែកមិនទៅព្យាបាលធ្វើឲ្យបុគ្គលិកផ្នែកសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជន ហាក់មានការហួសចិត្តជាមួយបុរសរងគ្រោះ ។
ដោយឡែកម៉ូតូជនរងគ្រោះបានរងការខូចខាតមួយកំណាត់ខាងមុខ ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកដឹកយកទៅរក្សាទុក ហើយរថយន្តដែលមិនស្គាល់អត្តសញ្ញាណ បានបើករត់គេចខ្លួនបាត់ ដោយសុវត្ថិភាព ដែលមិនបង្កការរំខានដល់សមត្ថកិច្ចឡើយ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]