ភ្នំពេញ៖ ដូចជាប្រិយមិត្តបានដឹងហើយ ពីវាសនារបស់លោកជំទាវ ស្រីតូច ចំណាន ដែលមានសំណាងខ្ពង់ខ្ពស់ មានទាំងទ្រព្យសម្បត្តិ និងមានស្វាមីស្រលាញ់ថ្នាក់ថ្នមជាខ្លាំង។

មិនតែប៉ុណ្ណោះ លោកជំទាវ តែងបង្ហាញវត្តមាន តាមបណ្តាកម្មវិធីធំៗនានា ជាមួយនឹងស្វាមីជាញឹកញាប់ ជាមួយនឹងការតែងខ្លួនយ៉ាងស្រស់ស្អាត និងថ្លៃថ្នូរ។

ប៉ុន្តែកាលពីថ្មីៗនេះ លោកជំទាវ ស្រីតូច ចំណាន បានជួបដោយចៃដន្យជាមួយនឹង លោកជំទាវ លី យ៉ាណា ដែលភរិយារបស់លោកឧកញ៉ា ហុង ពីវ។ ក្នុងនោះដែរ លោកជំទាវ ស្រី តូចចំណាន ក៏បង្ហាញក្តីស្រលាញ់ ទៅកាន់អូន Rubyផងដែរ ដោយបានចាប់កាន់ និងអោបរឹបយ៉ាងខ្លាំង ជាពិសេស លោកជំទាវ ក៏បានថើបអូនតូចទៀតផង។

រូបភាពបែបនេះ ពិតជាកម្របានឃើញ លោកជំទាវ ស្រី តូចចំណាន បញ្ចេញ ក្តីស្រលាញ់ ទៅកាន់ក្មេងតូចៗ យ៉ាងដូច្នេះសោះ ព្រោះធ្លាប់តែគិតថា លោកជំទាវ មានឋានៈខ្ពង់ខ្ពស់ និងចរិតសុភាព មិនអាចបញ្ចេញអារម្មណ៍ស្រលាញ់ក្មេង នៅខាងមុខមនុស្សជាច្រើននោះទេ៕

លោកជំទាវ ស្រីតូច ចំណាន
លោកជំទាវ ស្រីតូច ចំណាន
លោកជំទាវ ស្រីតូច ចំណាន
លោក ជំទាវ លី យ៉ាណា
អូន Ruby
លោកជំទាវ ស្រីតូច ចំណាន
លោកជំទាវ ស្រីតូច ចំណាន
លោកជំទាវ ស្រីតូច ចំណាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]