ភ្នំពេញ៖ ជាមួយ​នឹង​ប្រជា​ប្រិយ​ភាព​លើ​វិស័យ​ចម្រៀង​កាន់​តែ​ខ្លាំង តារា​ចម្រៀង​លំដាប់​កំពូល​របស់​កម្ពុជា លោក ឆាយ វីរៈ​យុទ្ធ ត្រូវ​បាន​ក្រុម​ហ៊ុន​រថយន្ត​របស់​អាមេរិក​ម៉ាក Chevrolet ជ្រើស​តាំង​ជា​អគ្គ​រដ្ឋ​ទូត​សុឆន្ទៈ តំណាង Brand ប្រចាំ​នៅ​កម្ពុជា។

លោក ឆាយ វីរៈ​យុទ្ធ

ក្នុង​កម្ម​វិធី​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​០៩ កុម្ភៈ លោក ប៉ែន ពិសិដ្ឋ នាយក​គ្រប់​គ្រង​ទូទៅ​របស់​ Chevrolet បាន​បញ្ជាក់​ថា៖

តាម​ការ​សិក្សា​ទីផ្សារ​បាន​ស​បញ្ជាក់​ថា លោក ឆាយ វីរៈ​យុទ្ធ ជា​តារាចម្រៀង​ដ៏​​ល្បី​មួយ​រូប​នៅ​កម្ពុជា ដែល​សក្តិ​សម​បំផុត​ជាមួយ​នឹង​ម៉ាក​រថយន្ត​ល្បី​លំដាប់​ពិភព​លោក​របស់​អាមេរិក​មួយ​នេះ​ដូច​គ្នា ។ ជាមួយ​គ្នា​នេះ លោក ពិសិដ្ឋ បាន​បញ្ជាក់​ថា លោក វីរៈ​យុទ្ធ នឹង​ទទួល​បាន​រថយន្ត​ដ៏​ទំនើប​មួយ​​ដែល​មាន​តម្លៃ​ជិត​៧​​ម៉ឺន​ដុល្លារ​ជា​មធ្យោ​បាយ​ធ្វើ​ដំណើរ​ក្នុង​ការ​បំពេញ​ការ​ងារ​ផ្សេង​ៗ​។
លោក ឆាយ វីរៈ​យុទ្ធ

ជាមួយ​គ្នា​នោះ លោក ឆាយ វីរៈ​យុទ្ធ ក៏​បាន​លើក​ឡើងទាំង​រំភើប​​ថា៖

«​ខ្ញុំពិតជាមានកិត្តិយស និងសប្បាយរីករាយខ្លាំងណាស់ ព្រោះ Chevrolet គឺជាម៉ាករថយន្តអាមេរិក និងល្បីពេញពិភពលោកដែលមានអាយុកាលរាប់រយឆ្នាំ។ Chevrolet គឺជាម៉ាករថយន្តក្នុងក្តីស្រម៉ៃរបស់ខ្ញុំ ដែលខ្ញុំតែងស្រម៉ៃថានឹងបើកឡាន Chevrolet ពណ៌ខ្មៅដ៏រលើបរលោង។ ទីបំផុតខ្ញុំបានសំរេចក្តីបំណងបានប្រើប្រាស់វា ជាពិសេស ក្រុមហ៊ុន chevrolet Cambodia បានជ្រើសរើសខ្ញុំជាអគ្គរាជទូតសុឆន្ទៈ ដែលលើសពីការរំពឹងទុករបស់ខ្ញុំទៅទៀត។ ជាចុងក្រោយខ្ញុំសន្យាថា បន្ទាប់ពីរួមដៃគ្នាពីថ្ងៃនេះ ខ្ញុំនឹងប្រឹងប្រែងដើម្បីធ្វើអោយ Brand Chevrolet Cambodia ទទួលបានជោគជ័យអោយរឹតតែខ្លាំងបន្ថែមទៀត លើទីផ្សាកម្ពុជា។
លោក ឆាយ វីរៈ​យុទ្ធ
លោក ឆាយ វីរៈ​យុទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ