(ភ្នំពេញ)៖ មហាជន បានដឹងស្រាប់ហើយថា រាល់ចម្រៀងរបស់លោក អេន ឌី ពេលចេញមកម្ដងៗ តែងតែ មានភាពកក្រើក ដុតកម្ដៅអារម្មណ៍ ធ្វើឲ្យអ្នកទស្សនា ពុះកញ្ជ្រោល ក្ដៅរោលរាល ពេញអស់ខ្លួនប្រាណ ស្ទើរតែទប់ខ្លួន ឲ្យមានលំនឹង មិនចង់ជាប់ ព្រោះតែ MV ទាំងនោះ សុទ្ធសឹងតែបង្កប់នូវឈុតផ្អែមល្ហែម ជាពិសេសតួអង្គស្រីៗ បញ្ចេញរាងដ៏ស្រឡូន សាច់គល់ភ្លៅដ៏សខ្ចី ដើមទ្រូងមូលក្បំ បង្អួចសាច់ដ៏ស្អាត ភ្លឺសរលោង ទាំងល្វែងលើ និង ល្វែងក្រោម ខ្ចីដូចបណ្ដូលចេក ធ្វើឲ្យបុរសៗទប់ចិត្តស្ទើរមិនបាន មានអារម្មណ៍ ចង់តែស្ទាបបបោសអង្អែល ខ្លួនប្រាណ របស់តួអង្គសម្ដែងស្រីក្មេងខ្ចីរូបនោះ។

ជាក់ស្ដែង លើកនេះពិតជាមិនខុសគ្នាពីលើកមុនៗ ឡើយ ខណៈដែលលោក អេន ឌី បានចាប់ដៃគូសម្ដែងឈុតឱបថើប លើគ្រែ ជាមួយនឹងស្រីស្រស់ ពេជ្រ អាវីហ្សា ដោយមានឈុតក្ដៅរោលរាល នៅលើគ្រែ ដើម្បីស្វាគមន៍ឱកាសចូលឆ្នាំចិន នាពេលខាងមុននេះ។ អ្វីដែលសំខាន់ ឈុតក្នុងចម្រៀងថ្មីមួយនេះ គឺគ្មានការកាត់ត អ្វីនោះទេ គឺស្រើបស្រាលពិតៗ ហើយសម្បីតែថើបមាត់ ក៏មិនប្រើប្រាស់ បច្ចេកទេស ថតជំនួយដែរ ពិតជាមានភាពរស់រវើក តែម្ដង។

មានអ្នកគាំទ្រខ្លះ លើកឡើងថា ដោយសារតែអេន ឌី ចង់បង្កើតនូវអ្វីដែលប្លែកៗ ក៏ដូចជា ទៅតាមតម្រូវចិត្តរបស់មហាជន ព្រោះតែបច្ចុប្បន្ននេះ ដើម្បីឲ្យការសម្ដែង វីដេអូនៅក្នុងបទចម្រៀង មានភាពទាក់ទាញ និង មានអ្នកចូលចិត្ត គឺត្រូវតែបញ្ចូលនូវទស្សនិយភាពចាប់អារម្មណ៍ ជាពិសេសទាក់ទងទៅនឹងឈុតសម្រើប ដែលជាផ្នែកមួយ កំពុងទាក់ទាញការចាប់អារម្មណ៍ជាខ្លាំង បើទោះបីជាមហាជន មិនបានសំនូមពរ ទៅដល់សិល្បករ សិល្បការិនី ប៉ុន្តែលោក អេន ឌី ធ្លាប់បានអះអាងថា លោកពិតជារំពឹងយ៉ាងខ្ពស់ថា រាល់ការសម្ដែងចម្រៀងបែបសម្រើបរបស់លោក នឹងទទួលបានការគាំទ្រ យ៉ាងច្រើន ពីសំណាក់មហាជន។

តោះកុំឲ្យខាតពេលយូរ! ចង់ដឹងថា លោក អេនឌី សម្ដែងជាមួយនឹងស្រីស្រស់ អាវីហ្សា មានភាពរស់រវើក ដូចជាសាកសមគ្នា ដល់កម្រិតណា សូមទស្សនាវីដេអូ ដូចខាងក្រោម៖

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេនឌី