ភ្នំពេញ៖ តារាសម្ដែង សាច់សខ្ចី ពេជ្រ អាវីហ្សា ដែលគ្រប់គ្នាល្បីថាកញ្ញា ជាតារាមានមុខមាត់សាកសមសម្ដែងជា តួអង្គកាច ពេលនេះកញ្ញា កាន់តែលេចធ្លោថែមទៀតជាមួយការងារសិល្បៈ។

កន្លងមកប្រជាប្រិយភាពរបស់ កញ្ញា ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំង ដោយសារទេពកោសល្យនៃការសម្ដែង អមនឹងភាពស៊ិចស៊ីនៃរូបសម្រស់របស់នាង ជាហេតុធ្វើឲ្យកេរ្តិ៍ឈ្មោះមួយនេះកើនឡើងជាលំដាប់។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ មុននេះ ក៏មានផេកហ្វេសប៊ុក មួយបានចែកចាយរូបភាព ជាច្រើនសន្លឹករបស់តារាស៊ិចស៊ី រូបនេះ លើបណ្ដាញសង្គ្គម ស្ដែងឲ្យឃើញពីសកម្មភាព  នាងកំពុងបើកឡាន ដែលមិនបានពាក់ខ្សែក្រវ៉ាត់ការពារសោះ។

ជាក់ស្ដែង រូបទាំងនេះបានធ្វើឲ្យអ្នកគាំទ្រ មួយចំនួន គិតអវិជ្ជមានមានលើតារាសម្ដែងរូបនេះជាខ្លាំង ព្រោះជារឿយៗកម្រមានតារាស្រីណា ហ៊ានបង្ហោះរូបភាពប្រហែស បែបនេះណាស់ ហើយជាគំរូមិនល្អ ដែលនាំឲ្យកញ្ញា ងាយរងការរិះគន់ពីសំណាក់មហាជន។ ក្នុងនោះ ក៏មានអ្នកគាំទ្រមួយចំនួនទៀត មានការបារម្ភ ខ្លាចរូបនាង ជួបគ្រោះថ្នាក់ ខណៈមិនពាក់ខ្សែក្រវ៉ាត់ ពេលជិះរថយន្ត៕

តារាសម្ដែង ពេជ្រ អាវីហ្សា
ពេជ្រ អាវីហ្សា ពេលកំពុងបើកបរឡាន
ពេជ្រ អាវីហ្សា ពេលកំពុងបើកបរឡាន
ពេជ្រ អាវីហ្សា ពេលកំពុងបើកបរឡាន
ពេជ្រ អាវីហ្សា ពេលកំពុងបើកបរឡាន
ពេជ្រ អាវីហ្សា ពេលកំពុងបើកបរឡាន
ពេជ្រ អាវីហ្សា ពេលកំពុងបើកបរឡាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]