ថៃ៖ វិស័យចម្រៀងKpop មិនត្រឹមតែល្បីល្បាញឈានមុខគេ ទៅលើ តន្រ្តីចម្រៀង និងរូបសម្រស់របស់តារាតែប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ត្រូវបានគេដឹងថា វិស័យមួយនេះ មានភាពខ្លាំងក្លានិងល្បីល្បាញ ទៅលើម៉ូតសម្លៀកបំពាក់ Fashion នៃការតុបតែងខ្លួនស្អាតៗ និងCuteៗ ផងដែរ។

ជាការពិតណាស់ បើចង់ឲ្យស្ទីលតុបតែងខ្លួន កាន់តែមានភាពលេចធ្លោ និងប្លែកភ្នែក លុះត្រាណាតែមានការរួមផ្សំបូកបញ្ចូលគ្នា ជាមួយនឹងស្ទីលជាច្រើន ឬអាចនិយាយបានថា វប្បធម៌នៃការផ្លាស់ប្តូរស្ទីលតុបតែងខ្លួន ជាមួយនឹងប្រទេសដទៃទៅវិញទៅមក។

ជាក់ស្តែង ដូចជាកាលពីថ្មីៗនេះ វេបសាយព័ត៌មានថៃល្បីឈ្មោះមួយ បានចុះផ្សាយពីម៉ូតសម្លៀកបំពាក់មួយចំនួនរបស់ខ្លួន ដែលត្រូវបានតារាKpopល្បីៗ ជ្រើសរើស​យកមកស្លៀក សម្រាប់Promoteបទចម្រៀងថ្មីរបស់ពួកគេផងដែរ។

ដោយទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រថៃជាច្រើន សរសើរមិនដាច់ពីមាត់ ចំពោះស្ទីលតុបតែងខ្លួនរបស់ពួកគេ ដែលជាពិសេសនោះអ្នកគាំទ្រ ក៏បានអគុណចំពោះពួកគេ ដែលជ្រើសរើសម៉ូតសម្លៀកបំពាក់របស់ថៃ យកទៅប្រើប្រាស់នៅក្នុងConcept រចនាបទសម្រាប់ក្រុមរបស់ខ្លួនផងដែរ៕

ខាងក្រោមនេះ ជាម៉ូតសម្លៀកថៃដែលតារាកូរ៉េស្លៀក ជាមួយនឹងតម្លៃ៖

តារាស្រីSuzy បានពាក់អាវប៊្រេនSretsis ប្រភេទ LADYBUG PEASANT BLOUSE ដែលមានតម្លៃ៧,២០០ បាត។

Suzy
Suzy

សមាជិក១រូបរបស់ក្រុមចម្រៀង Red Velvet នោះគឺJoy បានស្លៀកឈុតមកពីប៊្រេន Sretsis ប្រភេទ KATE SILK-LUREX SLIP តម្លៃ ៥,៩០០ បាត។

ក្រុម Red Velvet
Joy សមាជិកក្រុមចម្រៀង Red Velvet

ក្រុមចម្រៀងនារី Twice សុទ្ធតែស្លៀកឈុតមកពីប្រេន Sretsis ដូចគ្នា។

ក្រុមចម្រៀងនារី Twice
Jeongyeon ពាក់អាវមកពីប៊្រេន Sretsis ប្រភេទ PEARL HEART TEE
Momo ពាក់អាវមកពិប៊្រេន Sretsis ប្រភេទMATHILDA PEARL CHOKER TOP តម្លៃ ៦,២០០បាត
Dahyun ស្លៀកឈុតមកពិប្រេន Sretsis ប្រភេទ CLAUDETTE TRIPLE BOW DRESS តម្លៃ ២១,០០០

ក្រុម BlackPink ក៏មិនខុសអ្វីពីក្រុមតារាចម្រៀងខាងលើនេះផងដែរ ពួកគេសុទ្ធសឹងតែស្លៀកសម្លៀកបំពាក់មកពីប៊្រេន Sretsisដូចគ្នា។

Lisa ស្លៀករូបមកពីប៊្រេន Sretsis ប្រភេទ PEGASUS SPARKS តម្លៃ ២៥,០០០បាត
Jisoo ស្លៀកឈុតមកពីប៊្រេន Sretsis ប្រភេទ PIXIE JUMPSUIT តម្លៃ ១៩,០០០បាត
Jisoo ស្លៀកឈុតមកពីប៊្រេន Sretsis ប្រភេទMY ROSE MIDI LENGTH DRESតម្លៃ ១៩,៩០០បាត
Jennie ស្លៀកឈុតមកពីប៊្រេន Sretsis ប្រភេទDREAMER SILP DRESS តម្លៃ ៨,០០០បាត
Jennie ស្លៀកឈុតមកពីប៊្រេន Sretsis ប្រភេទPICCOLA DRESS តម្លៃ ២៥,០០០បាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]