អង់គ្លេស៖ ជារឿងគួរឲ្យអាណិត ដែលបុរសគ្មានផ្ទះសម្បែងម្នាក់ ទ្រាំដេកក្នុងទូទូរស័ព្ទ អស់រយៈពេល៤ ខែមកហើយ ក្រោយពីឪពុកម្តាយបានស្លាប់ចោល។

បុរសដែលគ្មានទីពឹងខាងលើនេះ ត្រូវគេស្គាល់ឈ្មោះថា Stephen Pope មានអាយុ ៤២ឆ្នាំ ធ្លាប់បម្រើការងារជាកម្មករ វាយកំទេចសំណង់អគារ មុនពេលធ្លាក់ខ្លួន គ្មានទី ជម្រក។

ប្រភពបានឲ្យដឹងថា រាល់ពេលល្ងាចឡើង គាត់តែងសម្រាកស្នាក់នៅ ក្នុងទូទូរស័ព្ទដ៏តូចចង្អៀតមួយ នៅក្បែរផ្សារទំនើប ALDI ស្ថិតនៅទីក្រុង Birmingham ដោយមាន​ភួយ​រុំដណ្តប់ខ្លួន ការពារពីអាកាសធាតុត្រជាក់។ 

ទូទូរស័ព្ទ ដែលគាត់កំពុងស្នាក់នៅ
ទូទូរស័ព្ទ ដែលគាត់កំពុងស្នាក់នៅ

ដោយអាណិតដល់គាត់ពេក អ្នករស់នៅក្នុងតំបន់នោះ តែងតែនាំយកចំណីអាហារ និងភេសជ្ជៈមួយចំនួន ឲ្យគាត់ទទួលទានផងដែរ។

គួរឲ្យដឹងថា Stephen ជាមនុស្សដែលមានការខ្មាសអៀន និងមិនហ៊ានចេញសុំទាន ដូចមនុស្សគ្មានទីពឹងដទៃទៀតឡើយ។ គាត់រស់នៅសព្វថ្ងៃនេះ គឺពឹងផ្អែកទាំងស្រុង លើការផ្តល់ចំណីអាហារដោយផ្ទាល់ ពីសំណាក់ជន​ដែលមានចិត្តសប្បុរស។

បន្ថែមពីលើនេះ Stephen ក៏មានមិត្តភក្តិ និងបងប្អូនប្រុសម្នាក់ផងដែរ។ ទោះជាយ៉ាង​ណាក្តី ដោយសារតែ មិនចង់នាំការលំបាក ដល់ពួកគេ គាត់គ្មានជម្រើសអ្វី ក្រៅពីស្នាក់នៅយ៉ាងកណ្តោចកណ្តែង ក្នុងទូទូរស័ព្ទ​។

លោក Stephen បានឲ្យដឹងថា៖ 

«ពេលយប់អាកាសធាតុ អាចចុះត្រជាក់ខ្លាំង ប៉ុន្តែទូទូរស័ព្ទនោះ ការពារខ្ញុំ ពីខ្យល់រងារ និងភ្លៀងធ្លាក់បាន ហើយខ្ញុំអាចទុកដាក់របរខ្លះនៅក្នុងនោះ ដើម្បីកុំឲ្យភ្លៀងទទឹក» ។

ពេលដែលមានគេចោទសួរ អំពីអនាគតរបស់គាត់ Stephen បាននិយាយថា គាត់ពិតជាចង់ត្រលប់មករកសភាពដើម របស់គាត់វិញណាស់ ដោយមានទីជម្រកស្នាក់នៅសមរម្យ ក៏ដូចជាមានការងារធ្វើ ដើម្បីផ្គត់ផ្គង់ជីវភាព៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]