(ភ្នំពេញ)៖ បន្ទាប់ពីបានលេចឮ នូវដំណឹងថា តារាសម្តែង សូដា នីតា ធ្វើអត្តឃាតខ្លួនឯង ដោយលេបថ្នាំ បង្កឲ្យមានការភ្ញាក់ផ្អើល ពេញបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសធ្វើឲ្យអ្នកគាំទ្ររបស់នាង សម្ដែងការព្រួយរម្ភ បាយមិននឹកទឹកមិនស្រេក ចង់ដឹងពីសុខទុក្ខរបស់នាងរួចមក ស្រាប់តែដំណឹងនេះ ក៏ត្រូវបានគេដឹងថា មិនមែនជាការពិតនោះទេ គ្រាន់តែជាការបំភ្លើសព័ត៌មានប៉ុណ្ណោះ ខណៈដែលសាមីខ្លួន ក៏មិនបានចេញមុខបកស្រាយឲ្យច្បាស់ ហើយចាត់ទុកក្ដីព្រួយបារម្ភ របស់អ្នកគាំទ្រ និងមហាជនទូទាំងប្រទេស ត្រឹមតែជាការលេចសើចទៅវិញ។

យ៉ាងណាមិញ មានអ្នកគាំទ្ររបស់ តារាសម្តែង សូដា នីតា កំពុងតែមិនរងនៅមន្ទិលសង្ស័យជាច្រើន ខណៈសាមីខ្លួនផ្ទាល់ មិនចេញមុខបកស្រាយទាល់តែសោះ សូម្បីតែចេញវីដេអូ ១វិនាទី ក៏គ្មាន។ ជាមួយគ្នានេះ ទស្សនិកជនខ្លះ បាននិយាយថា បើ សូដា នីតា នៅតែធ្វើបែបនេះ ប្រហែលជាគ្មានអ្នកគាំទ្រតទៅទៀតទេ ព្រោះដំណឹងអកុសលដ៏ធំបែបនេះទៅហើយ នាងបែរជាធ្វើព្រងើយ ដូចគ្មានរឿងអ្វីទៅវិញ ជាហេតុធ្វើឲ្យអ្នកដែលធ្លាប់ស្គាល់នាង បានការខកចិត្តខ្លាំង និងមិននឹងស្មានថា ក្នុងនាងជាតារាសម្ដែង ដ៏ល្បីម្នាក់មានការគាំទ្រ តែបែរជាមានចរិត បែបនេះទៅវិញ។

ទោះបីជាយ៉ាងណា អ្នកលេងបណ្ដាញសង្គម Facebook បានលើកឡើងថា ការបំភ្លៃព័ត៌មានគ្រោះអកុសលបែបនេះ អាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អារម្មណ៍អ្នកគាំទ្រ និងអ្នកដែលធ្លាប់ស្គាល់ សូដា នីតា ជិតស្និទ្ធ ប៉ុន្តែគេមិនបានដឹងថា តើហេតុអ្វីបានជា សូដា នីដា បំភ្លៃរឿងបែបនេះឡើង ឬជាចេតនារបស់សាមីខ្លួន ក្នុងន័យឲ្យមហាជនចាប់អារម្មណ៍ ជ្រួលច្របល់មកលើខ្លួន ហើយសើចចំអកដាក់មហាជន នៅពេលដែលគេចាប់អារម្មណ៍រឿងនេះច្រើន។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ទោះបីជាដឹងថា ដំណឹង សូដា នីតា ធ្វើអត្តឃាតខ្លួន មិនមែនជាការពិតក៏ដោយ ក៏មានទស្សនិកជនរបស់នាង ជាច្រើនកំពុងរងចាំការបកស្រាយ ពីសាមីខ្លួននាងផ្ទាល់ដែរ ហើយប្រសិនបើនាងមិនចេញមុខមកស្រាយនោះទេ ប្រាកដណាស់ ថាទស្សនិកជនរបស់នាង នឹងមានការខកចិត្ត ថាមិនត្រូវអាចឈប់គាំទ្រទៀតផង៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សូដា នីតា