(ភ្នំពេញ)៖ ក្រោយមានដំណឹងដ៏រសើបមួយ បានសាយភាយឡើង ធ្វើឲ្យផ្អើលពេញពិភពសិល្បៈ ដែលបានចោទប្រកាន់ធ្ងន់ៗថា តារាសម្ដែង លី ឌីណា ជាជនទីបី ចូលជ្រៀតជ្រែកសុភមង្គលរបស់ លោក សុវណ្ណ មករា និងអ្នកនាង ឈិន ចាន់សុធារី រួមមក ធ្វើឲ្យសាមីខ្លួនកញ្ញា លី ឌីណា ហៅ ពីយ៉ា ផ្ទាល់ ក្តៅស្លឹកត្រចៀកមិនស្ទើរ ខណៈនាង មិនមានទំនាក់ទំនងអ្វី ដូចដែលគេចោទប្រកាន់នោះទេ។ មិនតែប៉ុណ្ណោះ ដោយទ្រាំនឹងការចោទប្រកាន់ពីសំណាក់ អ្នកនាង ឈិន ចាន់សុធារី មិនបាន តារាសម្តែង សាច់សខ្ចី កញ្ញា ពីយ៉ា បម្រុងនឹងដាក់ពាក្យបណ្ដឹងទៅហើយ ប៉ុន្តែត្រូវបានលោក សុវណ្ណ មករា សម្រួលទាន់។

ថ្លែងប្រាប់ពិធីករ និងពិធីការិនី តាមរយៈការសម្ភាសន៍ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ផ្សាយលើ Fresh News TV និង Khmertalking កញ្ញា លី ឌីណា បានថ្លែងទាំងជំនឿជឿជាក់លើខ្លួនឯង ដោយមិនលាក់បាំង ជាមួយនឹងទឹកមុខស្នាមញញឹមថា «ចា៎..បង! បានឱកាសពេលនេះ ខ្ញុំនឹងបកស្រាយតែម្តង រឿងខ្ញុំជាមួយនឹង បង សុវណ្ណ មករា ហ្នឹង គឺខ្ញុំអត់ដែលមានទំនាក់ទំនងស្នេហា លួចលាក់អ្វីជាមួយគាត់ទេ។ គាត់ (សុវណ្ណ មករា) ជាមួយខ្ញុំគ្រាន់តែរាប់អានគ្នា ស្រឡាញ់គ្នា ដូចប្អូនស្រី និងបងប្រុស ហើយអ្វីដែល បណ្តាលឲ្យមានការយល់ច្រឡំ កន្លងមកហ្នឹង គឺដោយសារតែការធ្វើដំណើររបស់គាត់ ពេលទៅថតជាមួយខ្ញុំ ដល់ខេត្តកំពង់ឆ្នាំង…បន្ទាប់មកគាត់ជិះឡានជាមួយខ្ញុំ ហើយមិនមែនតែគាត់ទេ មានតួផ្សេងៗ និងបងជីដូនមួយរបស់គាត់ ក៏ជិះជាមួយខ្ញុំដែរ..ក្រោយមកធ្វើឲ្យប្រពន្ធរបស់គាត់ ចាប់ផ្តើមយល់ច្រឡំ និងចោទខ្ញុំតែម្តង»។

តារាសម្តែងស្រី ដែលទស្សនិកជនដឹងថា នាងធ្លាប់មានវិញ្ញាណពិតចូលសណ្ឋិត ខណៈកំពុងក្រុងពាលីថតភាពយន្ត កញ្ញា ពីយ៉ា បានថ្លែងបញ្ជាក់ថា «ពេលនេះ ប្រពន្ធរបស់លោក សុវណ្ណ មករា អ្នកនាង ឈិន ចាន់សុធារី បានទាក់ទងមកខ្ញុំផ្ទាល់ ខណៈនោះ ខ្ញុំកំពុងតែរវល់ខ្លាំង គឺថតរឿងដល់ទៅ៤រឿងឯណោះ ហើយគាត់ទូរស័ព្ទមករហូត ចឹងខ្ញុំអត់មានពេលវេលា បកស្រាយជាមួយគាត់ច្រើនទេ ដូច្នេះខ្ញុំនិយាយតែម្តងពីរដង គាត់គួរតែយល់ហើយ ចឹងគាត់កាន់តែខឹងខ្លាំងទៀត»។

តារាសម្ដែង រូបឆោមលោមពណ៌ស្រស់ស្អាត លី ឌីណា បានបន្ថែមថា «ក្រោយមកពួកខ្ញុំក៏មានជម្លោះ រហូតដល់បង្ហោះសារទៅវិញទៅមក ព្រោះអ្វីដែលខ្ញុំប្រាប់គាត់ គាត់អត់ជឿ ការចោទប្រកាន់នៅតែមានចំពោះរូបខ្ញុំ អ៊ីចឹងអ្វីដែលខ្ញុំបង្ហោះ ខ្ញុំចង់ប្រាប់ថា អ្វីដែលខ្ញុំធ្វើខ្ញុំដឹងថា អ្វីជាអ្វី ហើយមានតែទេវតាទេ ដែលគាត់ដឹង ទេវតាគាត់មានភ្នែក…ពីដំបូងខ្ញុំចង់ប្តឹង ខ្ញុំក៏បាននិយាយជាមួយមេធាវីរបស់ខ្ញុំ ថាខ្ញុំនឹងប្តឹងគាត់ ប៉ុន្តែបងសុវណ្ណ មករា គាត់តេមក និយាយជាមួយខ្ញុំ គាត់សម្រួលជាមួយខ្ញុំថា ប្រពន្ធរបស់គាត់ចេះតែខឹងអ៊ីចឹង»។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ កញ្ញា លី ឌីណា ជាមួយនឹង អ្នកនាង ឈិន ចាន់សុធារី បានត្រូវរ៉ូវគ្នា និយាយរកគ្នាវិញហើយ បន្ទាប់ពីបានដឹងនូវរឿងរ៉ាវច្បាស់លាស់ ខណៈកញ្ញា លី ឌីណា ផ្ទាល់ មិនបានប្រកាន់ ឬចងគំនុំអ្វីនោះទេ។

លី ឌីណា
លី ឌីណា
លី ឌីណា
លី ឌីណា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី ឌីណា