បរទេស៖ តារាចម្រៀង Queen of Kpop នាង CL និង Queen of pop នាង Rihanna គឺជាតារាដែលគេសង្កេតឃើញថា ចូលចិត្តនិយមលេងម៉ូតសម្លៀកបំពាក់ប្លែកៗ ប្រ៊េនៗ ដែលមានតម្លៃថ្លៃកប់ពពក។

ដោយឡែក កាលពីថ្មីៗនេះ CL និង Rihanna បានទទួលពាក្យរិះគន់យ៉ាងខ្លាំង ពេលដែលអ្នកទាំង២ បានស្លៀកសម្លៀកបំពាក់ប្រ៊េនមួយឈុត ឈ្មោះថា Raf Simon Graffiti Lab Coat ។ ក្នុងនោះដែរ អ្នករិះគន់បាននិយាយថា ឈុតដែលនាងស្លៀកមួយនេះ ពិតជាអាក្រក់ និងមើលទៅអន់ខ្លាំងមែនទែន ហើយវាពិតជាមិនសាកសមឲ្យពួកនាងស្លៀកនោះទេ។

យ៉ាងណាមិញ ចំពោះឈុតដែលត្រូវគេរិះគន់នេះ បើងាកមកមើលតម្លៃវិញ ស្ទើរតែធ្វើឲ្យអ្នករិះគន់ ដាច់ផ្ងារទៅហើយ ព្រោះឈុតនេះ វាមានតម្លៃដល់ទៅ ៥ពាន់ដុល្លារឯណោះ។ ទោះជាយ៉ាងណាក្តី CL និង Rihanna ក៏មានអ្នកគាំទ្រមួយចំនួនទៀតបាននិយាយសរសើរថា បើទោះជាឈុតនេះមើលទៅ អាក្រក់និងអន់យ៉ាងណាក៏ដោយ តែពេលតារាស្រីទាំង២រូបនេះស្លៀកហើយ បែរជាមើលទៅស្រស់ស្អាតទៅវិញ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ឈុតដែល CL ស្លៀកមើលទៅអាក្រក់ខ្លាំង
ឈុតដែល Rihanna ស្លៀកមើលទៅអាក្រក់ខ្លាំង
ឈុតដែល CL និង Rihanna ស្លៀកមើលទៅអាក្រក់ខ្លាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]