ចិន៖ សារព័ត៌មាន CGTN បានចុះផ្សាយថា ថ្មីៗនេះ ប្រជាជនចិនកំពុងនិយមទស្សនាអ្នក Live វីដេអូ ទំពារទឹកកកចម្រុះពណ៌ខ្លាំងណាស់។

តាមរយៈការទស្សនាវីដេអូទាំងនោះ អ្នកទស្សនាផ្ទាល់ អាចឮសម្លេងបំបែកដុំទឹកកក នៅពេលដែលអ្នក Live ចាប់ផ្តើមទំពារទឹកកកចម្រុះពណ៌របស់ពួកគេ។

Live វីដេអូ ទំពារទឹកកកចម្រុះពណ៌ កំពុងពេញនិយមខ្លាំងនៅចិន

ជាក់ស្តែង អ្នក Live វីដេអូទាំងអស់នោះ ត្រូវរៀបចំទឹកកករបស់ពួកគេឲ្យបានស្អាត និងទាក់ទាញ មុនពេលដែលពួកគេចាប់ផ្តើម Live ។ ជាទូទៅ ទឹកកកទាំងនោះ តែងតែមានពណ៌ចម្រុះ និងរូបរាងផ្សេងៗពីគ្នា ដូចជា រូបត្រី បេះដូង ឬមេអំបៅជាដើម។

គួរបញ្ជាក់ថា ការ Live វីដេអូនៅក្នុងបណ្តាញសង្គម ទើបតែផ្ទុះការពេញនិយមខ្លាំងនៅប្រទេសចិន ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។

ក្នុងនោះ មានគេហទំព័រដល់ទៅជាង ១០០ និងកម្មវិធីទូរស័ព្ទជាច្រើនទៀត ផ្តល់សេវាកម្មនេះផងដែរ។ រីឯប្រាក់ចំណូលទីផ្សារវិញ ត្រូវបានគេប៉ាន់ប្រមាណថា នឹងមានការកើនឡើងដល់ទៅ ៤,៤ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ដែលចំនួននេះ គឺច្រើនជាងដល់ទៅ ៤ដង បើប្រៀបធៀន នឹងចំនួនប្រាក់ចំណូលទីផ្សារ កាលពីឆ្នាំ ២០១៥។

Live វីដេអូ ទំពារទឹកកកចម្រុះពណ៌ កំពុងពេញនិយមខ្លាំងនៅចិន

លើសពីនេះ ការ Live វីដេអូនេះ ពេញនិយមខ្លាំង រហូតធ្វើឲ្យមានការបង្កើតជាសាលា ដើម្បីបង្រៀនសិស្សឲ្យក្លាយជាតារា Live វីដេអូថែមទៀតផង។

ស្របជាមួយគ្នានេះដែរ មានយុវជន យុវនារីជាច្រើនបានយកការ Live វីដេអូ ធ្វើជាការងារផ្ទាល់ខ្លួនតែម្តង គឺ Live មួយថ្ងៃដល់ទៅ ៨ម៉ោងឯណោះ។

អ្នកគ្រូ Tai Zi ដែលជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Tunshou Entertainment ក្នុងប្រទេសចិន បាននិយាយថា អ្នក Live វីដេអូទាំងអស់នោះ អាចរកប្រាក់ចំណូលបានតាមរយៈការឲ្យលុយធីប និងរង្វាន់ (កាដូ) ផ្សេងៗទៀត ពីអ្នកគាំទ្ររបស់ពួកគេ។

បន្ថែមពីនេះ ម្ចាស់គេហទំព័រ ក៏ផ្តល់ជាប្រាក់កម្រៃជើងសាដល់ពួកគេ ទៅតាមចំនួននៃការចុចមើលផងដែរ។

យោងទៅតាមសារព័ត៌មាន CGTN បានឲ្យដឹងទៀតថា វីដេអូដែលមានរយៈពេលត្រឹមតែ ១០វិនាទីនោះ អាចទទួលបានការទស្សនាលើសពី ១លានដងឯណោះ។

Live វីដេអូ ទំពារទឹកកកចម្រុះពណ៌ កំពុងពេញនិយមខ្លាំងនៅចិន

អ្នកគ្រូ Tai Zi បានថ្លែងប្រាប់ទៅកាន់សារព័ត៌មាន MailOnline ថា៖

«សម្រាប់អ្នកដែលពូកែ Live វីដេអូខ្លាំង ក្នុងមួយខែអាចរកប្រាក់ចំណូលបាន ១លានយ័ន (ប្រហែល ១៥ម៉ឺនដុល្លារអាមេរិក) ដោយងាយ» ៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]