កាលពីពេលថ្មីៗនេះ មានវីដេអូមួយត្រូវបានលេច ផ្សាយដែលបានបង្ហាញពី ទំនាក់ទំនងរវាងតារាសម្តែងស្រីស្រស់ Yoon Eun Hye ជាមួយនឹងតារា ប្រុសដ៏សង្ហារគឺលោក Park Yoo Chun ពួកគេទាំងពីរនាក់ ខណៈពេលដែល អ្នកទាំងពីរនាក់ កំពុងពេញនិយម នៅក្នុងប្រទេសកូរ៉េ នាពេលបច្ចុប្បន្ននេះ។

Yoon Eun Hye និង Park Yoo Chun បានស្គាល់គ្នាដំបូងតាមរយៈ G.Na និង Wheesung ហើយនិងនៅក្នុងកម្មវិធី X-Man តាំងពីឆ្នាំ ២០០៤ ម៉្លេះ។ ម្យ៉ាងវិញទៀតពួកគេទាំងពីរនាក់ បានបង្ហាញនូវការ ចូលចិត្តនិងពេញចិត្ត គ្នាជាខ្លាំង ហើយពួកគេថែមទាំង សន្ទនាផ្ទាល់ជាមួយគ្នា យ៉ាងស្និតស្នាលទៀតផង ដែលនេះអាចសបញ្ជាក់ ថាពួកគេ អាចមានទំនាក់ទំនង លើសពីមិត្ត រួមអាជីពទៅទៀត។

នាពេលថ្មីៗ កន្លងទៅនេះពួកគេនឹង ត្រៀមថតនៅខ្សែភាពយន្ត មួយដែលមានចំណង ជើងថា I Miss You ដែលរៀបនឹងថត នៅក្នុងឆ្នាំ ២០១២ នេះ។

ទោះជាយ៉ាងណា ចំពោះបញ្ហាទំនាក់ទំនងរវាងពួកគេទាំងពីរមិនទាន់ដឹងថា ជាបញ្ហាស្នេហា ឬ យ៉ាងណានោះទេ ព្រោះតែអ្នកទាំងពីរ មិនព្រមចេញមុខបកស្រាយដោយផ្ទាល់។

តើប្រិយមិត្តគិតថាតារាសម្តែងទាំងពីររូប នេះអាចមានទំនាក់ទំនងលើសពី មិត្តរួមអាជីពដែររឺទេ?

សូមមើលនូវវីដេអូរូបភាពទាំងអស់គ្នា៖

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]