ភ្នំពេញ៖ ស្របនឹងប្រជាប្រិយភាពរបស់តារាចម្រៀងលំដាប់ជួរមុខអ្នកនាងពេជ្រ សោភា កាន់តែធ្វើឲ្យនាងទទួលបានការគាំទ្រខ្លាំងពីអ្នកគាំទ្រ ដោយសារតែការនិយាយស្តី មិនចេះរីងស្ងួតរបស់នាង។

មិនត្រឹមតែប៉ុណ្ណោះ នាងគឺជាតារាមួយរូបដែលគេទទួលស្គាល់ថា នាងជាតារាមួយដួងដែល មិនសូវចេះវាយឫកដូចអ្នកដទៃ។

ជាក់ស្តែង កាលពីថ្មីៗនេះ នៅក្នុងការប្រគុំតន្ត្រីមួយកន្លែង ដែលមានមនុស្សរាប់រយអ្នកចូលរួមទស្សនា បន្ទាប់ពីតារារូបនេះបានច្រៀងមួយបទ ពីរបទចប់ អ្នកគាំទ្រជាច្រើនក៏សុំថើបនាង ដោយក្តីស្រលាញ់ អ្នកនាងពេជ្រ សោភាឃើញដូច្នោះ នាងក៏លាន់មាត់ថា«រឿងនេះនាងមិនកំណាន់នោះទេ ព្រោះស្លាប់ទៅមិនអាចយកទៅបាន» រួចនាងក៏ជូនតាមសំណូមពរអ្នកគាំទ្រ ក៏ឲ្យថើបតែម្តង។

យ៉ាងណាមិញទង្វើរបស់នាងមើលទៅពិតជាសមជាតារាដែលគួរឲ្យគាំទ្រ និងគោរពស្រលាញ់មែនទែន។ដូច្នោះ ប្រិយមិត្តអាចទស្សនានៅក្នុងវីដេអូខាងក្រោមនេះនៅនាទីចាប់ពី ២០:២០ទៅ៕ 

តារាចម្រៀងលំដាប់ជួរមុខអ្នកនាងពេជ្រ សោភា
តារាចម្រៀងលំដាប់ជួរមុខអ្នកនាងពេជ្រ សោភា
តារាចម្រៀងលំដាប់ជួរមុខអ្នកនាងពេជ្រ សោភា
តារាចម្រៀងលំដាប់ជួរមុខអ្នកនាងពេជ្រ សោភា
អ្នកនាងពេជ្រ សោភាពេលអ្នកគាំទ្រសុំថើប
អ្នកនាងពេជ្រ សោភាពេលអ្នកគាំទ្រសុំថើប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា