ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីឈ្មោះ លោកខេមរៈ សិរីមន្ត កាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៅក្នុងវិស័យសិល្បៈ តាមរយៈការបញ្ចេញបទចម្រៀងថ្មីៗ ដែលបំពេញតាមតម្រូវចិត្ត យុវវ័យ។

ជាការពិតណាស់ ក្រោយពីតារារូបនេះផ្លាស់ប្តូរទ្រនំថ្មី ប្រជាប្រិយភាពក៏នៅតែមានការគាំទ្រខ្លាំងដដែល ហើយថ្មីៗនេះ លោក ក៏បានចេញបទថ្មីមួយទៀត ដែលមានចំណងជើងថា «មានទ្រព្យ ចិត្តស្មោះ មិនប្រាកដមនុស្សស្រីស្រលាញ់យើងរហូត» ។

អ្វីដែលប្លែកភ្នែកនោះ ក្នុងបទថ្មីមួយនេះលេងប្រើប្រាស់សុទ្ធតែសម្ភារៈនិយមទាំងអស់ មិនថាឡាន កាណូត  និង ឧទ្ធម្ភាគចក្រ ដែលមើលទៅហាក់ខុសប្លែកពីបទមុនៗ ជាពិសេសក៏មានលាយ ឈុតប្លង់ថតនៅក្រៅប្រទេសទៀតផង។

ទាំងនេះកាន់តែស្ដែងឲ្យឃើញច្បាស់ណាស់ថា ផលិតកម្មរស្មីហង្សមាស ពិតជាយកចិត្តទុកដាក់លើតារារូបនេះខ្លាំង មិនចាញ់តារាមុនៗឡើយ៕

ចង់ជ្រាបច្បាស់ទស្សនា វីដេអូទាំងអស់គ្នា

MV បទថ្មីរបស់ ខេមរៈ សិរីមន្ត
MV បទថ្មីរបស់ ខេមរៈ សិរីមន្ត
MV បទថ្មីរបស់ ខេមរៈ សិរីមន្ត
MV បទថ្មីរបស់ ខេមរៈ សិរីមន្ត
MV បទថ្មីរបស់ ខេមរៈ សិរីមន្ត
MV បទថ្មីរបស់ ខេមរៈ សិរីមន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត