បរទេស៖ ការប្រើប្រាស់ស្បែកសត្វ និងរោមសត្វ ក្នុងការផលិតទៅជាសម្លៀកបំពាក់ និងគ្រឿងសម្ភារប្រើប្រាស់ បានក្លាយជាទីពេញនិយមមួយ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩០០ មកម្ល៉េះ។

ជាក់ស្តែង យោងតាមស្ថិតិមួយចំនួន បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ សត្វចំនួនជាង ៥០លានក្បាល ត្រូវបានគេកាប់សម្លាប់ ដើម្បីយកស្បែកនិងរោម មកផលិតជាខោអាវសម្រាប់មនុស្ស។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្របានរកឃើញ ដំណោះស្រាយដ៏ល្អមួយ ដើម្បីកាត់បន្ថយការសម្លាប់សត្វហើយ។ របកគំហើញថ្មីមួយនេះ គឺជាការបង្កើត ឬបណ្តុះស្បែកសត្វ និងរោមសត្វ នៅក្នុងមន្ទីរពិសោធន៍មួយ។

ស្បែក និងរោមសត្វសិប្បនិមិ្មតនេះ មានគុណភាពខ្ពស់ ដូចនឹងអ្វីដែលបានមកពីសត្វពិតៗយ៉ាងអីុចឹង។ ដូច្នេះគេអាចប្រើប្រាស់វាបាន នៅក្នុងការផលិតសម្លៀកបំពាក់ និងគ្រឿងសម្ភារប្រណីតៗបានយ៉ាងល្អ។

គួរឲ្យដឹងដែរថា ការបង្កើតស្បែក និងរោមសត្វសិប្បនិមិ្មតនេះ មិនត្រឹមតែជួយលើកកម្ពស់ ជីវិតរបស់សត្វនោះទេ តែវាថែមទាំងអាចជួយអភិរក្សភពផែនដីទៀតផង ៕ 

ស្បែកសត្វនិងរោមសត្វសិប្បនិមិ្មត
ស្បែកសត្វសិប្បនិមិ្មត
ស្បែកសត្វសិប្បនិមិ្មត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]