ថៃ៖ ជាទូទៅ មហាជនជាច្រើនតែងគិតថា ស្នេហារបស់តារាសិល្បៈ គ្មានអ្វីបានយូរនោះទេ  ទោះប្រកាសថាស្រលាញ់គ្នាខ្លាំងប៉ុន្មាន ប៉ុន្តែចុងក្រោយក៏នៅតែបែកគ្នា ដោយសារមូលហេតុ ជាច្រើនផ្សេងៗពីគ្នា ដូចជាគ្មានពេលគ្រប់គ្រាន់សម្រាប់គ្នា មានជនទី៣ ឬក៏រស់នៅមិនចុះសម្រុងគ្នាជាដើម។

ដោយឡែក បើក្រឡេកមកចាប់អារម្មណ៍ពី តារាសម្តែងប្រុសថៃទាំង៨ដួងឯណេះវិញ ប្រាកដជាធ្វើឲ្យអ្នកគាំទ្រមិនសរសើរមិនបាន ដោយអាចនិយាយបានថា ពួកគេមិនត្រឹមតែតារាសម្តែងប្រុសល្បីនិងសង្ហា នៅក្នុងវិស័យសិល្បៈតែប៉ុណ្ណោះនោះទេ ប៉ុន្តែពួកគេថែមទាំងជាស្វាមីនិងជាឪពុកល្អ គួរឲ្យយកគំរូតាមថែមទៀតផង។

ជាការពិតណាស់ តារាប្រុសទាំង៨រូបនេះ តែងតែឆ្លៀតពេលទំនេរពីការងារ មកជួយធ្វើកិច្ចការផ្ទះ ក៏ដូចជាជួយមើលថែកូនៗជំនួសភរិយា ដោយចង់ជួយសម្រាលភាពលំបាកនាង មិនចង់ឲ្យនាងនឿយហត់លំបាក និងជាពិសេសទៀតនោះ ពួកគេតែងតែផ្តល់ការស្រលាញ់សុភមង្គល និងផ្អែមល្ហែមចំពោះគ្នាជានិច្ច៕    

១. តារាចម្រៀងប្រុស Oak Smith និងពិធីការនីល្បីឈ្មោះ Opal Panissara 

២. តារាប្រុស​ Man Karin និងតារាស្រី Gale Waythaka

៣. តារាសម្តែងជើងចាស់ Ken Theeradeth និងអតីតតារាសម្តែង Noi Bussakorn

៤. តារាប្រុសស្រី លោកHugo Julajak និងអ្នកនាង Hana

៥. តារាសម្តែងប្រុសលោក Guy Ratchanont និងភរិយាអ្នកនាង Haru Suprakob

៦. តារាសម្តែងជើងចាស់ល្បីឈ្មោះលោក Tik Jesdapohn និងភរិយាអ្នកនាង Peach

៧. តារាសម្តែងសង្ហាសាច់ដុំកង់ៗលោកAum Atichart និងភរិយាអ្នកនាង Nat Myria

៨. តារាប្រុសAnusorn Maneeted និងភរិយា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]