ភ្នំពេញ៖ បើគិតមកទល់ពេលនេះ កូនប្រុសទី២ ក្នុងផ្ទៃភរិយារបស់លោក ជា វណ្ណារិទ្ធ ជិតដល់ថ្ងៃសម្រាលហើយ ហើយអ្នកទាំង២ក៏កំពុងតែត្រៀមខ្លួន ដើម្បីទទួលស្វាគមន៍កូនប្រុសសំណព្វរបស់ខ្លួនផងដែរ។

ហើយអ្វីដែលពិសេសនោះ លោក ជា វណ្ណារិទ្ធ និងភរិយា បានដាក់ឈ្មោះឲ្យកូនប្រុសក្នុង ផ្ទៃដែលជិតនឹងចាប់កំណើតនោះ រួចរាល់ជាស្រេចថែមទៀតផង។ ប៉ុន្តែអ្វីដែលធ្វើ ឲ្យមហាជន ជាពិសេសអ្នកគាំទ្រ ចាប់អារម្មណ៍និងងឿងឆ្ងល់ខ្លាំងនោះ គឺកូនទី២របស់លោក បែរជាដាក់ឈ្មោះថា “ ជា ភិរក្សរិទ្ធ” ដែលឈ្មោះនេះ គឺស្រដៀងនឹងឈ្មោះរបស់ លោក ជា វណ្ណារិទ្ធ ហើយមិនត្រឹមតែប៉ុណ្ណោះ កូនប្រុសទី១ ក៏មានឈ្មោះថា ជា ប្រសិទ្ធិរិទ្ធ។ សរុបរួម អ្នកទាំង៣ គឺមានឈ្មោះរិទ្ធដូចគ្នា ដែលធ្វើឲ្យអ្នកគាំទ្រ មានចម្ងល់ថា ហេតុអ្វីពួកគេបែរជាដាក់ឈ្មោះដូចគ្នាបែបនេះទៅវិញ។

យ៉ាងណាមិញ កូនប្រុសទី១ និងទី២ របស់លោក ជា វណ្ណារិទ្ធ ក៏មានឈ្មោះហៅក្រៅរបស់ពូកគេរៀងៗខ្លូនដូចគ្នា ដោយកូនប្រុសទី១ មានឈ្មោះហៅក្រៅថា ហ្វេម និងកូនប្រុសទី២ ហៅថា ហ្វែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

លោក ជា វណ្ណារិទ្ធ និងគ្រួសារ
លោក ជា វណ្ណារិទ្ធ និងគ្រួសារ
កូនក្នុងផ្ទៃភរិយារបស់លោក ជា វណ្ណារិទ្ធ ឈ្មោះ ជា ភិរក្សរិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ