បាត់ដំបង៖ ពិតជាខ្លាំងមែន វង្ស ដារារតនា​ ច្រៀងបទរ៉ករួមគ្នាជាមួយ វី ឌីណែត លើឆាកតន្ត្រីរ៉ក BOOSTRONG ROCK ON FIRE ធ្វើឲ្យអ្នកបាត់ដំបងមិនសរសើរមិនបាន នូវសំលេងសម្រែកបទរ៉ក ដូចសម្រែកខ្លាគ្រហឹមរញ្ជួយអារម្មណ៍គ្រប់ៗគ្នា។

វង្ស ដារារតនា​ ច្រៀងបទរ៉ករួមគ្នាជាមួយ វី ឌីណែត

គេឃើញថាគ្រាន់តែលោក វង្ស ដារារតនា បន្លឺសំលេងមកភ្លាមធ្វើឲ្យបងប្អូននៅផ្សារភូពុយព្រឺរោមខ្ញាក់ៗ ធ្វើឲ្យពួកគាត់ក្រោកឈរលោតញាក់តាមចង្វាក់រ៉កដោយមិនដឹងខ្លួន។ លើសពីនេះទៅទៀត ស្របពេលដែលគ្រប់គ្នាកំពុងតែសប្បាយហោរកញ្ច្រាវជាមួយលោក វង្ស ដារារតនា​ នោះស្រាប់តែលេចមុខនិងសម្លេងដ៏ស្រួយស្រះរបស់កញ្ញា វី ឌីណែត រឹតតែធ្វើឲ្យភាពសប្បាយរីករាយរបស់បងប្អូនអ្នកបាត់ដំបងយើងកាន់តែពុះកញ្ច្រោលឡើងមួយកម្រិតទៀត។ សម្រស់ដ៏ស្រស់ស្អាត សម្លេងដ៏ស្រួយស្រះ ហើយថែមទាំងរួមគ្នាជាមួយ លោក វង្ស ដារារតនា ទៀត ពិតជាធ្វើឲ្យការប្រគំតន្ត្រី BOOSTRONG ROCK ON FIRE នៅផ្សារភូពុយ កក្រើកបែប រ៉ក រ៉ក កម្របានទស្សនាពិតមែន។

គួររំលឹកដែរថាកាលពីថ្ងៃទី ១០ កុម្ភៈ កន្លងទៅ ក្រុមហ៊ុមភេសជ្ជៈប៉ូវកំលាំង ប៊ូសស្រ្តង បានរៀបចំការប្រគំតន្ត្រីបែប រ៉ក រ៉ក សុទ្ធសាធ មានឈ្មោះថា BOOSTRONG ROCK ON FIRE TOUR CONCERT នៅផ្សារភូ ពុយ ខេត្តបាត់ដំបង ដែលមានវត្តមានកំពូលតារាចម្រៀងល្បីៗជាច្រើនមកបង្កបរិយាកាសសប្បាយសប្បាយបែបរ៉ក រ៉ក ជួនបងប្អូនអ្នកបាតដំបងយើងដែលមិនធ្លាប់មានពីមុនមក។

បន្ទាប់ពីខេត្តបាត់ដំបងនេះ ការប្រគំតន្ត្រីបែប រ៉ក រ៉ក BOOSTRONG ROCK ON FIRE នឹងបន្តដំណើររៀបចំនៅក្រុងសៀមរាប នៅថ្ងៃទី 16-17 កុម្ភៈនេះបន្តទៀតហើយ។ ដូចនេះសូមបងប្អូនអ្នកសៀមរាបរង់ចាំទទួលយកភាពសប្យាយនេះទាំងអស់គ្នា៕

វង្ស ដារារតនា​ ច្រៀងបទរ៉ករួមគ្នាជាមួយ វី ឌីណែត
វង្ស ដារារតនា​ ច្រៀងបទរ៉ករួមគ្នាជាមួយ វី ឌីណែត
វង្ស ដារារតនា​ ច្រៀងបទរ៉ករួមគ្នាជាមួយ វី ឌីណែត
អ្នកគាំទ្រ
អ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី ឌីណែត