បាត់ដំបង៖ សំលេងហ៊ោ​កញ្រ្ជៀវ និងសូរសន្ធឹកជើងលោតតាមចង្វាក់ភ្លេងនៅមុខឆាកតន្ត្រីបែប រ៉ក រ៉ក BOOSTRONG ROCK ON FIRE បានធ្វើឲ្យទីលានផ្សារទំនើបភូ ពុយ កក្រើកឡើងដោយសារតែអ្នកគាំទ្ររបស់តារាចម្រៀង ពេជ្រ សោភា។ គ្រាន់តែកំពូលតារាចម្រៀងស្រី ពេជ្រ សោភា បង្ហាញមុខលើឆាកតន្ត្រីបែប រ៉ក រ៉ក នេះភ្លាម ស្រាប់តែគេឃើញមានអ្នកគាំទ្ររបស់គាត់ ចូលមកទស្សនានៅមុខឆាករឹតតែណែនណាន់តាន់តាប ហើយអ្វីដែលធ្វើឲ្យកម្មវិធីរឹតតែពុះកញ្ច្រោលមួយកម្រិតទៀតនោះគឺ អ្នកគាំទ្របានហ៊ោ និងលោតកញ្ច្រោលគ្រប់ៗគ្នា រាំតាមចង្វាក់ភ្លេងគួរឲ្យរីករាយ។

តារាចម្រៀង ពេជ្រ សោភា
ហ្វេនតារាចម្រៀង ពេជ្រ សោភា

កំពូលតារាចម្រៀងស្រីក្រមិចក្រមើមប៉ិនកូរ ពេជ្រ សោភា បានបកស្រាយបទចម្រៀងជាច្រើនបទនៅលើឆាកប្រគំតន្ត្រី BOOSTRONG ROCK ON FIRE នារាត្រីថ្ងៃទី 10 កុម្ភៈ នេះ នៅផ្សារទំនើបភូ ពុយ ក្រុងបាត់ដំបង។ ក្បាច់រាំប្លែកៗ របស់ ពេជ្រ សោភា បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្ររបស់ខ្លួនជាខ្លាំងរហូតដល់ពួកគាត់ក្រោកឈរលោតរាំញាក់តាមបទចម្រៀងដោយមិនដឹងខ្លួន។ មានអ្នកខ្លះស្រែកថា ពេជ្រ សោភា ពេជ្រ សោភា មិនដាច់ពីមាត់ ហើយមានអ្នកខ្លះទៀត បានស្រែកច្រៀងតាមបទចម្រៀងដែល idol របស់គាត់បានបទស្រាយនៅលើឆាកផងដែរ។ ទោះបីជា ពេជ្រ សោភា បានបកស្រាយបទចម្រៀងជាច្រើនបទក៏ដោយតែដោយសារការគាំទ្រពីអ្នកគាំទ្រជាច្រើន បានធ្វើឲ្យតារាចម្រៀងយើងរឹតតែមានកំលាំងកាយនិងចិត្តមិនចេះនឿយហត់ឡើង។

អ្នកគាំទ្រ ពេជ្រ សោភា បានឲ្យដឹងថា ពួកគាត់ពិតជាស្រលាញ់ idol របស់ខ្លួនម្នាក់នេះណាស់ ចង់ឃើញគាត់ ចង់ចាប់ដៃ និងចង់ថតជាមួយគាត់ខ្លាំងណាស់ ហើយក៏សូមអរគុណដល់ភេជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង ច្រើនណាស់ដែលបាននាំយកភាពសប្បាយរីករាយនេះមកជូនគាត់ ក៏ដូចជានាំ idol មកជួបពួកគាត់៕

ហ្វេនតារាចម្រៀង ពេជ្រ សោភា
តារាចម្រៀង ពេជ្រ សោភា
តារាចម្រៀង ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា