ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា អេនី ហ្សាម បន្ទាប់ពីបាត់មុខពីសិល្បៈ អស់មួយរយៈធំ ពេលនេះនាងហាក់កំពុងមានប្រជាប្រិយជាថ្មី ហើយគេក៏សង្កេតឃើញថា នាងក៏ចាប់ផ្តើមបង្ហាញមុខនៅលើ ឆាកតន្រ្តីធំៗផងដែរ។

ដោយឡែក កាលពីថ្មីៗនេះ គឺជាថ្ងៃកំណើតរបស់កញ្ញា អេនី ហ្សាម ហើយតារាចម្រៀងរូបនេះ ត្រូវបានមិត្តភក្តិ និងអ្នកគាំទ្ររបស់នាង ជាច្រើនធ្វើនំខេកសម្រាប់ Surprise នាងផងដែរ។ ហើយអ្វីដែលពិសេស និងនឹកស្មានមិនដល់នោះ ឈ្មោះពិតរបស់កញ្ញា អេនី ហ្សាម ត្រូវបានទម្លាយដោយអ្នកគាំទ្ររបស់នាង ដោយដាក់ឈ្មោះពិតរបស់នាង នៅលើនំខេកយ៉ាងច្បាស់ៗថា «ថន សុគន្ធារី» ។

យ៉ាងណាមិញ កន្លងមក អ្នកគាំទ្ររបស់ អេនី មួយចំនួន គិតថាឈ្មោះពិតរបស់តារាចម្រៀងរូបនេះ គឺ អេនី ដោយមិននឹកស្មានថា ការពិតឈ្មោះរបស់នាង គឺ សុគន្ធារីនោះទេ៕ 

អេនី ហ្សាម
អេនី ហ្សាម
នំខេកដែលបង្ហាញឈ្មោះពិតរបស់ អេនី ហ្សាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេនី ហ្សាម