ភ្នំពេញ៖ ទន្ទឹមនឹងប្រជាប្រិយភាព របស់ម្ចាស់ពានរង្វាន់ The Voice Kids Cambodia និងជាតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស ពេជ្រ ថៃ កំពុងតែមានសន្ទុះអ្នកគាំទ្រកាន់តែខ្លាំង មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្នកាន់តែមានភាពមមាញឹកខ្លាំងនៅក្នុងវិស័យសិល្បៈ មិនចាញ់តារាផ្សេងៗ។

បើងាកមកនិយាយពីតារាចម្រៀងរួមទ្រនំ អ្នកនាងពេជ្រ សោភា វិញ កាន់តែមានភាពល្បីល្បាញមិនធម្មតា ជាមួយនឹងចម្រៀងថ្មីៗរបស់នាង តែងទាក់ចិត្តយុវវ័យជានិច្ច។

ជាក់ស្តែង កាលពីថ្មីៗនេះ អ្នកដឹកនាំដ៏ល្បីឈ្មោះ របស់ផលិតកម្មរស្មីហង្សមាស លោកកៅ សីហា បានបង្ហោះរូបភាពនៅក្នុងបណ្តាញសង្គមរបស់ខ្លួន ធ្វើឲ្យផ្អើលអស់អ្នកគាំទ្រ ដោយឃើញពេជ្រ ថៃ អ្នកនាងពេជ្រ សោភា និងលោក Step ជាមួយនឹងក្រុមការងារ កំពុងតែចាប់ផ្តើមថតនូវចម្រៀងថ្មី ដោយក្នុងនោះលោកក៏បានសរសេរថា៖ « MV ដំបូងរបស់ពេជ្រ ថៃ ម្ចាស់ពាន the voice kids »។

ក្រោយពីបានឃើញសារ ជាមួយនឹងរូបភាពទាំងនេះអ្នកគាំទ្រធានាថា Mv ដំបូងរបស់ពេជ្រ ថៃ នឹងទទួលបានការគាំទ្រច្រើន មិនត្រឹមតែប៉ុណ្ណោះ អាចនឹងល្បីដាច់គេទៀតមិនខាន៕ 

អ្នកនាងពេជ្រ សោភា
អ្នកនាងពេជ្រ សោភា
អ្នកនាងពេជ្រ សោភា និងពេជ្រ ថៃ
អ្នកនាងពេជ្រ សោភា និងពេជ្រ ថៃ
ពេជ្រ ថៃ និងលោកព្រាប សុវត្ថិ
ពេជ្រ ថៃ កំពុងថតMv ដែលត្រៀមចេញក្នុងពេលឆាប់ៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ