ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ កូនក្នុងផ្ទៃរបស់តារាសម្តែងស្រស់សោភា អ្នកនាង គង់ ចាន់ស្រីមុំ កាន់តែលូតលាស់មានសុខភាពល្អ ដែលពេលនេះមានអាយុ១៧អាទិត្យហើយ។

យ៉ាងណាមិញ ចាប់តាំងពីអ្នកនាង គង់ ចាន់ស្រីមុំ ពរពោះមក អ្នកគាំទ្ររបស់នាងជាច្រើន ពិតជាទន្ទឹងរង់ចាំមើលថា តើកូនរបស់នាងស្រីឬប្រុស និងស្រស់ស្អាតដូចម្តាយឪពុក ប៉ុណ្ណាទៅ។

ម្យ៉ាងវិញទៀត នៅពេលនេះការទន្ទឹងរង់ចាំរបស់ អ្នកគាំទ្របានមកដល់ហើយ ដោយទាំងនេះ ផ្អែកលើហ្វេសប៊ុកផេកផ្ទាល់ខ្លួនរបស់អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះកាលពីយប់មិញថា៖ “ស្វាគមន៍ ព្រះនាងតូច របស់ខ្ញុំមកកាន់ពិភពលោកដ៏ស្រស់ស្អាត។ វាជាពេលវាលាមួយដែលខ្ញុំទាំងពីរនាក់កំពុងរងចាំ ទីបំផុតគាត់គឺជា ព្រះនាងតូចដ៏គួរអោយស្រលាញ់របស់ខ្ញុំ I’m a baby girl . Finally It’s a baby girl. So amazing to have you. Mommy can’t wait to see u growing up my girl we love u so much” ។

ក្នុងនោះដែរ អ្នកគាំទ្រពិតជារំភើបជំនួសអ្នកនាង គង់ ចាន់ស្រីមុំ មែនទែន ដែលកូនដំបូងរបស់នាង គឺជាកូនស្រីបែបនេះ ហើយពូកគេក៏កំពុងទន្ទឹងចាំ យ៉ាងអន្ទះសារចង់ឃើញមុខកូនស្រីរបស់អ្នកទាំង២ ក្នុងពេលឆាប់ៗនេះណាស់៕ 

គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
កូនរបស់ គង់ ចាន់ស្រីមុំ
រូបដែលគង់ ចាន់ស្រីមុំ បញ្ជាក់ប្រាប់ថាកូនក្នុងផ្ទៃគឺជាកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ