រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​​បាន​​រង​របួស​ធ្ងន់ ខណៈជិះ​ម៉ូតូ​ទៅ​លេង​នៅ​សួន​​កម្សាន្ត​ចម្ការ​​ព្រីង​ត្រូវ​ជន​ដៃដល់​កាប់​ បែកក្បាល​ និង​​រយះ​ខ្នង​ កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​១០ មីនា នៅ​សួន​កម្សាន្ដ​ចម្ការ​ព្រីង​​ដែល​មាន​ទី​តាំង​ស្ថិត​ក្នុង​សង្កាត់​ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​ឈ្មោះ​ហ៊ុន សា​វិត អាយុ​១៩​ឆ្នាំ ជា​កម្មករ​រោងចក្រ​សាប៊ូ ស្នាក់​នៅ​ភូមិ​ប៉ប្រក​ខាង​ជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។ តាម​សម្ដី​រប​ស់​ឪពុក​ជន​រង​គ្រោះ​ឈ្មោះហ៊ុន បូ​វណ្ណ អាយុ​៥០​ឆ្នាំ បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​ជន​រង​គ្រោះបាន​ជិះ​ម៉ូតូ​ម៉ាក​ស្ដេ​ប​គ្នា​៣​នាក់ ទៅ​លេង​នៅ​សួន​​កម្សាន្ត​ចម្ការ​​ព្រីង។ ខណៈ​ពេល​កំពុង​តែ​អង្គុយ​នៅ​លើ​ម៉ូតូ​ ស្រាប់តែ​មាន​ជន​ដៃដល់​មួយ​ក្រុម​ដើរមក​ដល់​ ឯមិត្ដភក្ដិ​២​នាក់​ទៀត​បាន​រត់គេចខ្លួន​បាត់​អស់​​នៅ​សល់​តែ​ជន​រង​គ្រោះ​ អង្គុយ​លើ​ម៉ូតូ​ត្រូវ​ជន​ដៃដល់​​កាប់​​​​​​​​​​​ចំ​​ក្បាល ​និង​ខ្នង​រង​របួស​ធ្ងន់​ធ្ងរ។​ ប្រភព​ដដែល​បន្ដ​ទៀតថា ​ជន​ដៃដល់​ដែល​កាប់​កូន​របស់​គាត់​ទំនងជា​មាន​គំនុំ​ជាមួយ​មិត្ដភក្ដិ​២​ នាក់​ទៀត​ដែល​ជិះ​ម៉ូតូ​ទៅ​​​ជាមួយ​គ្នា ទើប​ពេល​ដែល​ក្រុម​ជន​ដៃដល់​ដើរ​ទៅ​ជិត​ដល់​មិត្ដភក្ដិ​២​នាក់​នោះ​នាំ​គ្នា ​រត់គេច​អស់ ចំណែក​កូន​របស់​គាត់​អត់​​ដឹង​រឿង​អី​នៅ​អង្គុយ​​លើ​ម៉ូតូ​ក៏ត្រូវជន​ដៃ​ដល់ ​ព្រួត​កាប់​តែ​ម្ដង​ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​​បាន​ក្រុម​ គ្រួសារ​​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​​តែ​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​ពេក​ ក៏​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]