ភ្នំពេញ៖ ខ្សែភាពយន្តភាគបុរាណល្បីៗរបស់TVB នឹងមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍PNN នៅវេលាម៉ោង៥ ដល់ម៉ោង៦ល្ងាច នៅរៀងរាល់ថ្ងៃចន្ទ ដល់សុក្រ ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះហើយ។

រឿងភាគបុរាណដែលល្បីបំផុតកាលពីឆ្នាំ២០០៩ ល្បិចក្នុងរាជវាំង វគ្គ១ ឬ Beyond Realm of Conscience នឹងមានផ្សាយជូនទស្សនាលើកញ្ចក់ទូរទស្សន៍PNNបន្ទាប់ពីរឿង អ្នកក្លាហានទាំងបីឆ្លងភព (ផ្សាយឡើងវិញ)។

រឿង ល្បិចក្នុងរាជវាំង វគ្គ១ មានការចូលរួមសម្តែងដោយកំពូលតារាល្បីៗរបស់ហុងកុងដូចជា Charmaine Sheh, Tavia Yeung, Michelle Yim, Susanna Kwan, Moses Chan, Kevin Cheng, Joseph Lee, Susan Tse, Selena Li, Mary Hon ។

តាមរយៈរឿងនេះ នាង Tavia Yeung បានឈ្នះពានរង្វាន់ដល់ទៅពីរ គឺតារាសម្តែងល្អបំផុតប្រចាំឆ្នំា (Best Performance of the Year) និងតួស្រីដែលមានប្រជាប្រិយភាព (My Favorite Female Character) ក្នុងឆ្នាំ២០០៩។

រឿងនេះក៏ស្ថិតក្នុងចំណោមរឿងភាគទូរទស្សន៍កំពូលទាំងដប់ប្រចាំឆ្នាំក្នុងកម្មវិធីពានរង្វាន់ One TV Award 2010 ផងដែរ។

រឿង ល្បិចក្នុងរាជវាំង វគ្គ១ រៀបរាប់ពី នាងGong Choi-king ដែលជាស្រីស្នំស្ដេចត្រូវបានគេបង្ខំឲ្យត្រលប់ទៅព្រះបរមរាជវាំងវិញ ជាមួយកូនស្រីរបស់គាត់ឈ្មោះ "លីវសានហាវ" (Charmaine Sheh) និងអ្នកបម្រើរបស់ពួកគេគឺ អ៊ី ខាយលីង (Tavia Yeung)។

Gong Choi-King មានទេពកោសល្យខាងផ្នែករចនាគ្រឿងអលង្ការ ដូច្នេះនាងត្រូវបានគេចាត់តាំងឲ្យធ្វើស្នៀតសក់មាសដ៏ស្រស់ស្អាតឲ្យមហាក្សត្រីយានី ដែលមានគុជខ្យងភ្លឺថ្លាជារូបរាងដូចហង្ស។ ជាអកុសលនៅពេលមហាក្សត្រីយានីបានពាក់ស្នៀតសក់ ក្រសាលជុំវិញសួនច្បារ ស្រាប់តែស្នៀតសក់ហង្សនោះយំចេញឈាម។ មហាក្សត្រីយានីចាត់ទុកនេះជាប្រផ្នូលអាក្រក់ ដូច្នេះស្នំ Gong Choi-King ត្រូវបានគេដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ទទួលរងនូវការវាយដំយ៉ាងឃោឃៅរហូតដល់ស្លាប់។

មុនពេលស្លាប់នាងបានប្រាប់ "សានហាវ" ឲ្យចងចាំពីសារៈសំខាន់នៃឈ្មោះរបស់នាង គឺ "ធ្វើល្អ និយាយល្អ ចិត្តល្អ" (ឈ្មោះសានហាវ មានន័យថាល្អបីយ៉ាង)។ ស្នំ Gong Choi-King ក៏បានប្រាប់ "សានហាវ" ឲ្យចេះជួយគ្នា និងស្រឡាញ់ "ខាយលីង" ដូចបងប្អូនបង្កើត។

តើនឹងមានរឿងអ្វីកើតឡើងនៅពេលខាងមុខរវាង "សានហាវ" និង "ខាយលីង"? តើមិត្តភាពរបស់ពួកគេនៅដដែល ឬមានការប្រែប្រួលយ៉ាងណា? សូមកុំភ្លេចរង់ចាំតាមដានទស្សនានៅរៀងរាល់ថ្ងៃចន្ទ ដល់សុក្រ វេលាម៉ោង៥ ដល់ម៉ោង៦ល្ងាច ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះតទៅ។

PNN ក៏បានទទួលសិទ្ធិផ្តាច់មុខក្នុងការចាក់បញ្ចាំងរឿងល្បិចក្នុងរាជវាំងវគ្គ២ ដែលនឹងមានផ្សាយជូនទស្សនាក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

សូមទស្សនាឈុតខ្លីរឿង ល្បិចក្នុងរាជវាំង វគ្គ១ តាមរយៈវីដេអូខាងក្រោម៖

PNN នឹងផ្សាយជូនទស្សនាខ្សែភាពយន្តភាគបុរាណរបស់TVB នៅម៉ោង៥ល្ងាច ចាប់ពីខែកុម្ភៈនេះ
PNN នឹងផ្សាយជូនទស្សនាខ្សែភាពយន្តភាគបុរាណរបស់TVB នៅម៉ោង៥ល្ងាច ចាប់ពីខែកុម្ភៈនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]