ចិន៖ YaYa ជាតារាថៃកូនកាត់ ដែលមានកេរ្តិ៍ឈ្មោះល្បី អាចនិយាយបានថា ឈរនៅលំដាប់តារាជួរមុខរបស់ប្រទេសថៃ ដែលមានអ្នកគាំទ្រជាច្រើន ស្រលាញ់ចូលចិត្ត។

ជាពិសេស ជាងនេះទៅទៀតនោះ នាងក៏ជាតារាស្រីមួយដួង ដែលមានទីផ្សារលើឆាកអន្តរជាតិ ស្ទើរតែគ្រប់ប្រទេស ដោយសារ ទេពកោសល្យសម្ដែង បូកផ្សំជាមួយសម្រស់ដ៏ស្រស់ស្អាតផងនោះ ទើប​​​​​​​​​​​​​​​​​​ធ្វើឲ្យប្រជាប្រិយភាពរបស់នាង កើនឡើងខ្លាំងគួរឲ្យកត់សម្គល់ ។

មិនត្រឹមតែមានទីផ្សារ នៅប៉ែកអឺរ៉ុបប៉ុណ្ណោះទេ សូម្បីតែខាងប៉ែកអាស៊ី ក៏ចាប់អារម្មណ៍លើសមត្ថភាពរបស់នាងដែរ ។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ រូបភាពប៉ុន្មានសន្លឹក ត្រូវបានបែកធ្លាយបង្ហោះចែកចាយ នៅលើបណ្តាញសង្គម ដែលត្រូវបានគេរាយការណ៍ថា YaYa នាងបានថតឲ្យទស្សនាវដ្តីចិនមួយ ដើម្បីជាការផ្សព្វផ្សាយនូវម៉ូត គ្រឿងអលង្ការ ជាមួយនឹងការតុបតែងខ្លួន ​​​​​​​​​​​​​​​​​​​​​​​​យ៉ាងស្រស់ស្អាត។ នេះបើយោងតាម ទំព័រហ្វេសប៊ុកអ្នកគាំទ្រមួយ បានលើកឡើង។ 

អ្នកគាំទ្រជាច្រើន បានសរសើរ YaYa ថា នៅពេលដែលនាងតែងខ្លួនបែបនេះ ពិតជាស្រស់ស្អាតដួចទេពធីតា និងពិតជាគួរឲ្យស្រលាញ់ខ្លាំងមែនទែន ៕

តោះទៅទស្សនារូបភាពខាងក្រោម!

YaYaថតអោយខាងទស្សនាវដ្តីនៅចិន
YaYaថតអោយខាងទស្សនាវដ្តីនៅចិន
YaYaថតអោយខាងទស្សនាវដ្តីនៅចិន
YaYaថតអោយខាងទស្សនាវដ្តីនៅចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]