រុស្សី៖ ជារឿងធម្មតាទៅហើយ ដែលគ្រប់គ្នាមើលឃើញ តារាម៉ូដែលក្មេងៗ សាច់សហ្មត់ តឹងណែន និងរាងឡូយសង្ហាជាដើម។ ប៉ុន្តែសម្រាប់ក្រុមតារាបង្ហាញម៉ូត នៅក្នុងប្រទេសរុស្សីមួយក្រុមនេះវិញ គឺសុទ្ធតែមានវ័យចំណាស់ ចាប់ពីអាយុ ៤៥ឆ្នាំ រហូតដល់ ជាង៧០ឆ្នាំក៏មាន។

ក្រុមហ៊ុនចាត់ចែងតារាបង្ហាញម៉ូតមួយ ដែលមានឈ្មោះថា Oldushka ពិតជាមានភាពខុសប្លែក និងអស្ចារ្យខុសពីក្រុមហ៊ុនដទៃ។ ក្រុមហ៊ុន និងការងារដែលប្លែកខុសគេនេះ ត្រូវបានផ្តួចផ្តើមគំនិតដំបូងដោយលោក Igor Gavar ដែលតែងតែថតរូបអ្នកចូលនិវត្តន៍ សម្រាប់បង្ហោះចូលទៅក្នុងប្លុករបស់គេ។

ក្រុមហ៊ុនចាត់ចែងតារាបង្ហាញម៉ូត ដែលមានមូលដ្ឋាននៅក្នុងទីក្រុងម៉ូស្គូមួយនេះ មានក្រុមការងារជាតារាបង្ហាញម៉ូតដែល មានវ័យចាប់ពី ៤៥ឆ្នាំឡើងទៅ ហើយការបង្កើតឲ្យមានក្រុមបង្ហាញម៉ូត វ័យចំណាស់បែបនេះឡើង គឺដើម្បីលើកកម្ពស់ការផលិតសម្លៀកបំពាក់ចម្រុះវ័យក្នុងឧស្សាហកម្មច្នៃម៉ូត ៕

ចង់ដឹងថា តារាម៉ូដែលវ័យចំណាស់ទាំងអស់នោះ មានសម្រស់ និងស្នាដៃក្នុងការបង្ហាញម៉ូតល្អយ៉ាងណា សូមទស្សនារូបភាពខាងក្រោម៖

អ្នកស្រី Olga Kondrasheva អាយុ ៧១ឆ្នាំ

អ្នកស្រី Olga Kondrasheva

លោក Victor Sosnovtsev អាយុ ៧៣ ឆ្នាំ

លោក Victor Sosnovtsev

អ្នកស្រី Tatjana Nekliudova អាយុ​ ៦១ ឆ្នាំ 

អ្នកស្រី Tatjana Nekliudova
អ្នកស្រី Tatjana Nekliudova

លោក Ivan Petkov អាយុ ៥៣ ឆ្នាំ

លោក Ivan Petkov

អ្នកស្រី Valentina Yasen អាយុ​ ៦៣ ឆ្នាំ

អ្នកស្រី Valentina Yasen
អ្នកស្រី Valentina Yasen

អ្នកស្រី Ludmila Brazhkina អាយុ ៦៣ ឆ្នាំ 

អ្នកស្រី Ludmila Brazhkina

អ្នកស្រី Irina Belisheva អាយុ ៧០​ ឆ្នាំ 

អ្នកស្រី Irina Belisheva

លោក Sergey Arctica អាយុ ៤៥ ឆ្នាំ 

លោក Sergey Arctica
លោក Sergey Arctica

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]