ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់ តារាចម្រៀងប្រចាំ ផលិតកម្មរស្មីហង្សមាស លោក ងួន ចាន់ដេវីត និងកញ្ញា ទេពបូព្រឹក្ស ដែលជាតារាចម្រៀងល្បី មានឈ្មោះបោះសម្លេងខ្លាំងក្នុងវិស័យសិល្បៈ ជាពិសេស សម្រាប់ស្រទាប់មិត្តៗយុវវ័យនាពេលបច្ចុប្បន្ន។

ក្រោយពីបានលាតត្រដាង ចំណងស្នេហ៍របស់អ្នកទាំងពីរ ជាសាធារណៈមក ថ្មីៗនេះគេឃើញថា កម្រិតនៃភាពផ្ហែមល្ហែម រវាងតារាប្រុសស្រីវ័យក្មេងទាំងពីរដួងនេះ ហាក់កើនឡើងជាលំដាប់ ។

ពោលគឺ គេតែងសង្កេតឃើញថា អ្នកទាំងពីរតែងតែបណ្ដើរគ្នា ទៅណាមកណាជាមួយគ្នា ញឺកញាប់តែម្ដង មិនថាតែជាកម្មវិធីជប់លៀង ឬពិធីមង្គលការនោះទេ គឺថាដើរជាលក្ខណៈគូតែម្ដង ជាហេតុធ្វើឲ្យអ្នកគាំទ្រច្រណែនមិនតិចទេ ព្រោះថាអ្នកទាំងពីរ មើលទៅពិតជាដៃគូដ៏សាកសមមែនទែន ។

ជាពិសេស ប្រិយមិត្តអាចនឹងឃើញអ្នកទាំងពីរ តែងតែបង្ហាញការយកចិត្តទុកដាក់ ការនឹករលឹកដាក់គ្នាទៅវិញទៅមក លើបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជា នៅលើគណនីអុីនស្តាក្រាមជាដើម ពេលដែលអ្នកទាំងពីរ មិនបាននៅជិតគ្នា ឬពេលរវល់ហើយនៅឆ្ងាយពីគ្នា។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ ស្រីស្អាត ទេព​ បូព្រឹក្ស ក៏ទើបតែបានបង្ហោះរូបភាព ថ្មីមួយសន្លឹកទៀតហើយ នៅក្នុងគណនីអុីនស្តាក្រាមរបស់នាងផ្ទាល់ ដោយក្នុងនោះគេឃើញថា កម្លោះសង្ហា លោក ដេវីត បានអោបលើកនាងយ៉ាងខ្ពស់​ ជើងផុតពីដី មើលទៅពិតជាផ្អែមល្ហែមមែនទែន។

ជាមួយគ្នានេះដែរ អ្នកគាំទ្រមួយចំនួន ក៏បានបញ្ចេញមតិ ដោយសង្ឃឹមថា នឹងទទួលដំណឹងល្អពីអ្នកទាំងពីរ ក្នុងពេលឆាប់ៗខាងមុខនេះទៀតផង ៕

តោះទៅទស្សនារូបភាពខាងក្រោម!

លោក ងួន ចាន់ដេវីត និង ទេព បូព្រឹក្ស
លោក ងួន ចាន់ដេវីត និង ទេព បូព្រឹក្ស
លោក ងួន ចាន់ដេវីត និង ទេព បូព្រឹក្ស
លោក ងួន ចាន់ដេវីត និង ទេព បូព្រឹក្ស
នេះជារូបថ្មីដែលទេព បូព្រឺក្ស បានបង្ហោះក្នុងគណនីអុីនស្តារក្រាមកាលពីប៉ុន្មានម៉ោងមុននេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស