ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខ ខេមរៈ សិរីមន្ត នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំង បើទោះបីជាលោក ចាកចេញពីទ្រនំចាស់ ចូលមកទ្រនំថ្មីក្នុងផលិតកម្មរស្មីហង្សមាសក៏ដោយ។

មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ លោកក៏មានចម្រៀងថ្មីៗ ចេញជាបន្តបន្ទាប់ ដើម្បីបម្រើទស្សនិកជនផងដែរ។

ខេមរៈ សិរីមន្ត

តួយ៉ាង កាលពីម្សិលមិញនេះ បទចម្រៀងថ្មីមួយបទរបស់លោក ដែលមានចំណងជើងថា «មានទ្រព្យ ចិត្តស្មោះ មិនប្រាកដមនុស្សស្រីស្រលាញ់យើងរហូត» ត្រូវបានបង្ហោះចូលទៅក្នុង Channel Youtube របស់ ផលិតកម្មរស្មីហង្សមាស ហើយក៏ទទួលបានការគាំទ្រខ្លាំងមិនធម្មតា។

ខេមរៈ សិរីមន្ត

ទន្ទឹមនឹងការបញ្ចេញមតិបែបវិជ្ជមាន ដែលបង្ហាញពីការគាំទ្រ និងចូលចិត្តបទថ្មីនេះ មានអ្នកគាំទ្រមួយចំនួន បានចាប់អារម្មណ៍ថា បទថ្មីចុងក្រោយរបស់ លោក ខេមរៈ សិរីមន្ត ដែលមានចំណងជើងថា «មានទ្រព្យ ចិត្តស្មោះ មិនប្រាកដមនុស្សស្រីស្រលាញ់យើងរហូត» នេះ មានភាពស្រដៀងគ្នា ទៅនឹងបទដែលល្បីខ្លាំងកាលពីមុនរបស់លោក ព្រាប សុវត្ថិ ដែលមានចំណងជើងថា «ស្រក់ទឹកភ្នែកមិនមែនគ្មានបញ្ហា» 

ខេមរៈ សិរីមន្ត

ចង់ដឹងថា បទថ្មីនេះ ពិតជាស្រដៀងនឹងបទ «ស្រក់ទឹកភ្នែកមិនមែនគ្មានបញ្ហា» មែនឬយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត