អង់គ្លេស៖ គ្រូបង្វឹកក្រុមតោខៀវលោក Antonio Conte បានសារភាពថា ខ្លួនមិនទាន់ដឹងនៅឡើយទេថា តើខ្សែប្រយុទ្ធ Alvaro Morata នឹងជាពីរបួសវិញ នៅពេលណា ហើយខ្លួនក៏កំពុងតែព្រួយបារម្ភ អំពីស្ថានភាពរបួសរបស់ខ្សែប្រយុទ្ធរូបនេះផងដែរ។

គួរឲ្យដឹងថា កីឡាករ Alvaro Morata ខកខានធ្វើការប្រកួតចាប់តាំងពីថ្ងៃទី១៣ ខែមករា មកម្ល៉េះ ដោយសារតែ កីឡាកររូបនេះ មានបញ្ហារបួសខ្នង។

លោក Conte បានបង្ហើបថា កីឡាករសញ្ចាតិអេស្ប៉ាញរូបនេះ នឹងអាចបាត់មុខពីទីលាន ក្នុងរយៈពេលយូរ។

គ្រូបង្វឹកក្រុមតោខៀវ បានបន្ថែមទៀតថា បញ្ហារបួសរបស់ Morata គឺជាចំណែកមួយដ៏ធំ ដែលធ្វើឲ្យក្លិបមានសភាព ធ្លាក់ទម្រង់បែបនេះ ៕ 

កីឡាករ Alvaro Morata
លោក Antonio Conte
លោក Antonio Conte និងកីឡាករ Alvaro Morata

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]