ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី៩ កុម្ភៈ កន្លងទៅនេះបេក្ខនារី ញឹម សួនសោភាទេពី ដែលគេនិយមហៅថា សោភា ទេពី នៅតែលេចធ្លោរជាងគេ ជាមួយនឹងសមត្ថភាពច្រៀងដ៏អស្ចារ្យរបស់នាង ក្នុងចំណោមបេក្ខជនបេក្ខនារី ដែលបានបង្ហាញសមត្ថភាពក្នុងវគ្គ Live Show សម្រាប់សប្ដាហ៍ទី១ ក្នុងកម្មវិធី Cambodian Idol នេះ។

ចម្រៀងមួយបទចម្រៀងចំណងជើងថា«បេះដូង១០០» ដែលជាម្ចាស់ដើមរបស់កញ្ញា លាង សុផាឡែន បេក្ខនារីរូបនេះស្ទើរតែស្រែកដាច់ និងពិរោះ ជាងម្ចាស់ដើមនោះផង ទើបការបកស្រាយបទចម្រៀងរបស់នាង ត្រូវគេឃើញអ្នកទស្សនាផ្ទាល់កញ្ច្រោលទះដៃយ៉ាងកងរំពងតែម្ដង។ ក្នុងនោះសូម្បីតែគណកម្មការទាំងក៏រំជួលចិត្តនឹងទេពកោសល្យរបស់នាង ហើយបានសរសើរមិនដាច់ពីមាត់ផងដែរ។

បេក្ខនារី ញឹម សួនសោភាទេពី

លោកព្រាប សុវត្ថិ បានហៅសមត្ថភាពសោភា ទេពីថាជាតារារ៉ុក ដែលមានសមត្ថភាពយ៉ាងកម្រ ក្នុងចំណោមបេក្ខនារីច្រើនរូបដែលមានសមត្ថភាព។ លោកថានាងគឺជាតារាចម្រៀងម្នាក់ដែលមានសំឡេងខ្ពស់ ហើយក៏មានស្ទីលបកស្រាយបទចម្រៀងបានត្រូវនឹងបទចម្រៀង ទាំងការតែងខ្លួន និងការទប់សំឡេងធ្វើអោយស្រែកខ្លាំងកម្រិតណាក៏នៅតែស្ដាប់ទៅមិនបែក និងពីរោះរន្ដំ។ មិនខុសគ្នាដែរ គណកម្មការ៣រូបផ្សេងទៀតក៏សរសើរមិនដាច់ពីមាត់ដូចគ្នា ថានាងគឺជាតារាចម្រៀងដែលមានសមត្ថភាពសំឡេង និងស្ទីលមិនគួរនឹងមើលរំលង ដោយនាងមិនមែនអាចច្រៀងបានពីរោះត្រឹមតែបទមនោសញ្ចេតនានោះទេ។ លោកណុប បាយ៉ារិទ្ធិ និយាយថាបទចម្រៀងរបស់សោភា ទេពី គឺជាបទពិបាកច្រៀងណាស់ ហើយបើនិយាយពីការស្រែកត្រង់កន្លែង រ៉ឺហ្វ្រាំងក៏មិនងាយនឹងមានអ្នកស្រែកបានល្អនោះដែរ ប៉ុន្តែសម្រាប់បេក្ខនារីរូបនេះគឺច្រៀងបានល្អ រហូតសូម្បីតែលោកក៏ទប់អារម្មណ៍មិនសរសើរមិនបាន។

គួរឲ្យដឹងថា ញឹម សួនសោភាទេពី មិនត្រូវបានប្រកាសថាបានទទួលសំឡេងឆ្នោតពីការបោះឆ្នោតប៉ុណ្ណានោះទេ ប៉ុន្តែនាងត្រូវបានប្រកាសថាជាប់ ដោយមិនបាច់ប្រឈមនឹងការសង្គ្រោះរបស់គណកម្មការ ដើម្បីអោយនាងទទួលបានឱកាសទៅកម្មវិធី Live Show ក្នុងសប្ដាហ៍ទី២។ នាងគឺជាបេក្ខនារីដែលធ្វើអោយគេមើលឃើញថាទទួលបានសំលេងគាំទ្រខ្លាំងក្លាជាងគេពីសំលេងទះដៃ និងហោកញ្ជ្រៀវយ៉ាងខ្ទរពេញស្ទីឌីយោ របស់ហង្សមាសនៅផ្សារទំនើបអ៊ីអន។ ជាមួយនឹងសន្ទុះគាំទ្រក៏ល្អដែលនាងទទួលបានក្នុងសប្ដាហ៍ទី១ក្នុងវគ្គ Live Show នេះ ធ្វើអោយគេមើលឃើញកាន់តែច្បាស់ថានាងនៅតែបន្តក្ដោបតំណែងជាបេក្ខនារីដែលមានប្រជាប្រិយភាពខ្លាំងក្លាជាងគេ ខណៈដែលនាងក៏មានសមត្ថភាពខ្លាំងទាំងបទចម្រៀងសម័យ បុរាណ និងបទចម្រៀងរ៉ក់បានល្អព្រមគ្នាមិនធម្មតា៕

ចង់ដឹងយ៉ាងណា សូមទៅទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖

បេក្ខនារី ញឹម សួនសោភាទេពី
បេក្ខនារី ញឹម សួនសោភាទេពី
បេក្ខនារី ញឹម សួនសោភាទេពី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]