បរទេស៖ អតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United និងក្រុមជម្រើសជាតិ របស់សាធារណរដ្ឋអៀរឡង់ កីឡាករ Liam Miller បានស្លាប់បាត់បង់ជីវិតក្នុងវ័យត្រឹម ៣៦ឆ្នាំ ដោយសារ ជំងឺមហារីកដ៏កាចសាហាវមួយ។ 

បើយោងតាមប្រភពសារព័ត៌មាន បានរាយការណ៍ឲ្យដឹងថា Miller កើតមានជំងឺមហារីកលំពែង អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

គួរឲ្យដឹងថា Miller បានចាប់ផ្ដើមអាជីពរបស់ខ្លួន ដោយផ្ដើមលេងក្នុងឈុតយុវជនរបស់ក្រុម Celtic នឹងបានជួយឲ្យក្រុមក្នុងប្រទេសស្កុតឡែន មួយនេះ លើកពានក្នុងរដូវកាល ២០០៣-២០០៤ មុនពេលផ្លាស់ទៅកាន់ក្រុមបិសាចក្រហម Manchester United ។

រូបគេបានចូលលេងឲ្យក្រុមយក្សនៅអង់គ្លេស នេះ ចំនួន ២២ប្រកួត គ្រប់កម្មវិធីទាំងអស់ នឹងបានស៊ុតបញ្ចូលទីចំនួន ២គ្រាប់ ក្នុងនាមជាខែ្សបម្រើ អំឡុងពេលប្រកបអាជីពនៅកីឡដ្ឋាន Old Trafford ។

ក្រោយមក Miller ក៏បានផ្លាស់ទៅកាន់ Leed ក្នុងលក្ខខណ្ឌខ្ចីជើង មុនពេលផ្លាស់បន្ដទៅកាន់ Sunderland ជាទីដែលគេជួយក្រុម ដែលមានរហស្សនាមថា ឆ្មាខ្មៅ ឲ្យលើកពាន Championship នៅរដូវកាល ២០១៦-២០១៧។

ក្នុងមរណៈភាពរបស់ Miller នេះ ក្លិបដែលរូបគេធ្លាប់ប្រកបអាជីពដូចជា Celtic, Leed United, Sunderland និង QPR ជាដើម បានសម្ដែងនូវការសោកស្ដាយចំពោះការបាត់បង់នេះ នឹងសូមចូលរូមសេចក្ដីមរណៈទុក្ខ ជាមួយគ្រួសារនៃសពផងដែរ៕  

Liam Miller ពេលលេងឲ្យ Man Utd
Liam Miller ពេលលេងឲ្យ Celtic
Liam Miller ក្នុងក្រុមជម្រើសជាតិ
Liam Miller ពេលលេងឲ្យ Sunderland

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]