ភ្នំពេញ៖ កាលពីល្ងាចម្សិលមិញនេះ ភរិយាជាទីស្រលាញ់របស់តារាចម្រៀងជើងចាស់លោក សុះ ម៉ាច បានសម្រាលបានកូនប្រុសរបស់ខ្លួនហើយ ប្រកបដោយសុវត្ថិភាព កាលពីវេលាម៉ោង ៥ និង ៣០ នាទីល្ងាច។

នៅក្នុងនោះផងដែរ ក៏មានការចូលរួមអបអរសាទរជាច្រើន ពីមិត្តភក្តិនៅលើបណ្តាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់ ទៅដល់ភរិយា ព្រមទាំងកូនប្រុសដែលទើបនឹងកើតរបស់លោក សុះ ម៉ាច។

ប៉ុន្តែទន្ទឹមនឹងនេះ ក៏គួរឱ្យសោកស្តាយយ៉ាងខ្លាំង ព្រោះពេលនោះតារាចម្រៀងលោក សុះ ម៉ាច បែរជាមិនបាននៅជាមួយភរិយា ពេលសម្រាលកូនប្រុសទៅវិញ ដោយសារតែ លោកជាប់រវល់ឡើងច្រៀងនៅលើឆាក ក្នុងកម្មវិធីច្រៀងផ្ទាល់នៅប៉ុស្តិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍របស់កម្មវិធី «ពេជ្រកំពុងច្នៃ» ក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយអាក់ខានមិនបានឡើយ។

ជាក់ស្តែង នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក សុះ ម៉ាច ក៏បានបង្ហោះសាររៀបរាប់ បង្ហាញពីអារម្មណ៍របស់លោក យ៉ាងក្តុកក្តួលផងដែរ ព្រោះមិនអាចនៅជិតថែទាំជួយទុក្ខធុរៈភរិយា ក្នុងពេលវេលាដ៏សំខាន់បំផុត នៅក្នុងជីវិតបែបនេះ៕

ទស្សនាកម្រងរូបភាពខាងក្រោមនេះទាំងអស់គ្នា៖  

សាររបស់ លោក សុះ ម៉ាច ដែលបានបង្ហោះនៅលើហ្វេសប៊ុកខ្លួន មុនពេលភរិយាសម្រាល
សាររបស់ លោក សុះ ម៉ាច ដែលបានបង្ហោះនៅលើហ្វេសប៊ុកខ្លួន ក្រោយពេលភរិយាសម្រាលបានកូនប្រុស
កូនប្រុស លោក សុះ ម៉ាច ដែលទើបនឹងកើត
ភរិយាលោក សុះ ម៉ាច ដែលទើបតែសម្រាលកូនរួចនៅមន្ទីរពេទ្រ
លោក សុះ ម៉ាច មកមើលភរិយាសម្រាលកូន ក្រោយកម្មវិធី ពេជ្រ កំពុងឆ្នៃបានបញ្ចប់ទៅ
តារាចម្រៀង លោក សុះ ម៉ាច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុះ ម៉ាច