ភ្នំពេញ៖ ជារឿង មួយដែលមិននឹកស្មានដល់សោះថា ទំនាក់ទំនងរបស់តារាសម្ដែងចាស់ឆ្នាំលោក យ៉ែម សំអូន និងអ្នកនាង សារ៉ាយ សក្ខណា តាមពិតមានភាពស៊ីជម្រៅជាង អ្វីដែលអ្នកគ្រប់គ្នា បានដឹងកន្លងមក។

នេះបើសម្ដីដែល លោក យ៉ែម សំអូន បានបង្ហោះ លាតត្រដាងពីចំណងមិត្តភាពអ្នកទាំងពីរ លើគណនីផ្លូវការរបស់ខ្លូន ដោយនិយាយចំៗថា លោក ពិតជាស្រលាញ់ អ្នកនាង ដូចជាកូនស្រីខ្លួន ខណៈដែល សារ៉ាយ សក្ខណា តែងហៅលោក ថា ឪ អស់ពេលជិត១០ឆ្នាំមកហើយ។

ដោយក្នុងនោះលោក បានរៀនរាប់យ៉ាងលម្អិតថា៖ « ពិតមែនហើយពេលវេលាពិតជាដើរលឿនហួសពីការស្មាន កាលវេលារំលងមក ១0ឆ្នាំជាងហើយ ខ្ញុំតែតែងឮពាក្យមួយម៉ាត់ របស់ក្មេងស្រីម្នាក់ថា (ឪ)ដែលមិនប្រែប្រួលជាមួយដំណើជីវិតសិល្បៈដ៏ចាក់ស្រេះ បន្ទាប់ពីកូនស្រីបង្កើត តែមួយរបស់ខ្ញុំដែលប្រើពាក្យថា(ប៉ាប៉ា) ឃើញគាត់ឭសម្ដី របស់គាត់និយាយជាមួយ ពេលខ្លះខ្ញុំព្យាយាមទប់ ដោយអារម្មណ៍ខ្សិបខ្សួល ប៉ុន្តែនៅពីក្រោយខ្នងមនុស្សផងទាំងពួង ទឹកភ្នែកខ្ញុំក៏ហូចុះមកដោយការនឹករលឹកកូនបង្កើតខ្លួនឯង ហើយតែងតែដំណាល់រហូតតាំងជួបដំបូងថាគាត់ និងកូនស្រីខ្ញុំមានចរិតនិងនិស្ស័យចេះគោរពនិងស្រលាញ់ឪពុកម្ដាយចេះជួយមនុស្សជុំវិញខ្លួនដូចគ្នាណាស់ មែនហើយវាសនាជីវិតយើង មើលមិនឃើញថាមិនត្រូវ

បានហើយគ្រប់គ្រាន់ហើយសម្រាប់ (ឪ) មិនបំបាច់លើសនិងក៍បានព្រោះតាំងពីដំបូងគឺមិនដែលសុំឲ្យ មានកាស្រលាញ់លើសហ្នឹងទេ ឯងពិតជាធ្វើឲ្យ(ឪ)និងមនុស្សគ្រប់គ្នារំភើប ដែលយើងមានថ្ងៃនេះ តាំងពីបាតដៃទទេ កម្សត់កម្រ វេទនាមហាសែនកម្សត់ ប៉ុន្តែទាំងនេះហើយគឺជាភាពជោគជយ័លាក់មុខ ដែលប្រឈមនឹងរឿងរ៉ាវជីវិត។ ចំណងមិត្តភាព ការាប់អាន វាគុណធម៌មួយ ដែលមិនមានសម្រាប់ តែពេលផឹកសុី ជុំគ្នា រឺមានតម្លៃត្រឹមតែស្រាមួយដប់៥0$ នោះដែរ (នេះជាតំលៃមនុស្ស)។(ឪ)អគុណគ្រប់យ៉ាងដែលឯងនៅតែរក្សាលំនឹង កាស្រលាញ់មិនប្រួលប្រែ តែប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយសំរាប់ (ឪ) សូមឲមានជោគជ័យ និងមានសុភមង្គលនៅក្នុងជីវិតណាកូនណា (ស្រលាញ់កូន)»។

សារនេះ បានឲ្យទស្សនិកជន មិត្តអ្នកអាន កាន់តែដឹងច្បាស់ថា ទំនាក់ទំនងនៃតារាល្បីឈ្មោះទាំង២ ដួងនេះ ពិតជា ពិសេសលើសការគិត និងមិនមែនត្រឹមតែជាមិត្តរួមអាជីពធម្មតាៗឡើយ៕

លោក យ៉ែម សំអូន
អ្នកនាង សារ៉ាយ សក្កណា
សារ៉ាយ សក្កណា និង យ៉ែម សំអូន មានទំនាក់ទំនងល្អដូចឪពុក និងកូន
សារ៉ាយ សក្កណា និង យ៉ែម សំអូន មានទំនាក់ទំនងល្អដូចឪពុក និងកូន
សារ៉ាយ សក្កណា និង យ៉ែម សំអូន មានទំនាក់ទំនង ល្អដូចឪពុក និងកូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា