ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata និង Uber បានប្រកាសភាពជាដៃគូជាមួយគ្នានៅថ្ងៃសុក្រនេះ។ អតិថិជនរបស់ Smart ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា នឹងទទួលបាននូវអត្ថប្រយោជន៍ និងការផ្តល់ជូនពិសេសៗ ដូចជាការជិះរថយន្ដតាក់ស៊ីរបស់ដៃគូបើកបរក្រុមហ៊ុន Uber ដោយឥតគិតថ្លៃ ក៏ដូចជាទទួលបានការបញ្ចុះតម្លៃផងដែរ ។ ទន្ទឹមនឹងនេះ ដៃគូបើកបររបស់ Uber ដែលភ្ជាប់គម្រោង PowerPlus 8 Uber នឹងអាចប្រើប្រាស់សេវាអ៊ិនធឺណិតដោយឥតគិតថ្លៃនៅលើកម្មវិធីទូរស័ព្ទ Uber Driver។ ចំណែកឯអ្នកប្រើប្រាស់ Uber ដែលភ្ជាប់គម្រោង StreamOn របស់ Smart ក៏អាចប្រើប្រាស់អ៊ិនធឺណិតដោយឥតគិតថ្លៃផងដែរ នៅពេលប្រើប្រាស់កម្មវិធី Uber។ ក្រុមហ៊ុន Smart និង ក្រុមហ៊ុន Uber ក៏កំពុងសម្លឹងមើលលើកិច្ចសហការបន្ថែមជាមួយគ្នា ដូចជាយុទ្ធនាការផ្សព្វផ្សាយទីផ្សារួមគ្នា និងភាពជាដៃគូលើផ្នែកផ្សេងទៀត ។

ក្រុមហ៊ុន Smart Axiata និង Uber បានប្រកាសភាពជាដៃគូជាមួយគ្នានៅថ្ងៃសុក្រនេះហើយ

ចាប់តាំងពីបានបើកដំណើរការនៅកម្ពុជាកាលពីខែ កញ្ញា មក ក្រុមហ៊ុន Uber ដែលជាក្រុមហ៊ុនផ្ដល់សេវាចែករំលែកយាន្តជំនិះលំដាប់ពិភពលោក ត្រូវបានប្រើប្រាស់ដោយប្រជាពលរដ្ឋក្នុងស្រុក ក៏ដូចជាភ្ញៀវអន្តរជាតិមកពីបណ្ដាប្រទេសនានាជាង ៧០ ស្របពេលដែលក្រុមហ៊ុនបន្តមើលឃើញពីការកើនឡើងនៃបណ្ដាញដៃគូបើកបររបស់ខ្លួន ដែលផ្ដល់សេវាដឹកជញ្ជូនបានល្អឥតខ្ចោះសម្រាប់មនុស្សគ្រប់គ្នា ដោយគ្រាន់តែចុចលើកម្មវិធីទូរស័ព្ទប៉ុណ្ណោះ៕

ក្រុមហ៊ុន Smart Axiata និង Uber បានប្រកាសភាពជាដៃគូជាមួយគ្នានៅថ្ងៃសុក្រនេះហើយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]