កំពត៖ រោងចក្រស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី ជារោងចក្រផលិតស៊ីម៉ងត៍ស្តង់ដាខ្ពស់ និងធំជាងគេមួយនៅក្នុងតំបន់ ដោយបំពាក់ឧបករណ៍ និងម៉ាស៊ីនគ្រឿងចក្រទំនើបទាន់សម័យ ជាមួយបច្ចេកវិទ្យាចុងក្រោយបំផុតមកពីប្រទេសចិន អាលឺ្លម៉ង់ ស៊ុយអែត និងអ៊ីតាលី ត្រូវបានសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ​និង​អ្នកចូលរួមជិត​ ១ម៉ឺន​នាក់។

រោងចក្រស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី

រោងចក្រនេះ ត្រូវបានបង្កើតឡើងដោយ​ការ​វិនិយោគ​រួមគ្នាលើទុនសាច់ប្រាក់ ២៦២លានដុល្លាអាមេរិក​​ ក្នុងនោះ ៦០% មកពីក្រុមហ៊ុន ជីបម៉ុង គ្រុប ដែលជាក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ និងមានបទពិសោធន៍ជាង ៣០ឆ្នាំ ក្នុង​វិស័យ​សំណង់ និងវិស័យចែកចាយលើទីផ្សារ និង ៤០% ​ទៀតមកពីក្រុមហ៊ុនស្យ៉ាម ស៊ីធី ស៊ីមេន នៃព្រះរាជាណាចក្រថៃ ដែលជាក្រុមហ៊ុនដ៏ធំសម្បើម មានបទពិសោធន៍ជាង ៥០ ឆ្នាំ ក្នុងការផលិត ស៊ីម៉ងត៍ និងមានរោងចក្រផលិតស៊ីម៉ងត៍ជាច្រើននៅក្នុងតំបន់ ដូចជា នៅប្រទេសថៃ បង់ក្លាដេស ស្រីលង្កា និង​វៀតណាម។

ភាពជាដៃគូថ្មីនេះបាននាំបច្ចេកវិទ្យាថ្មី ដែលបង្កើនសមត្ថភាពផលិតបានរហូតដល់

៥ 000តោនក្នុង មួយថ្ងៃ ស្មើនឹង ១.៧លានតោនក្នុងមួយឆ្នាំ។ ជាមួយនឹងឧបករណ៍ និងបច្ចេកវិទ្យា ចុងក្រោយបំផុត ក្រុមហ៊ុនបាន​បំពាក់​​​ស្តង់ដារសុវត្ថិភាព និងរក្សាស្ថេរភាពខ្ពស់ ឈានមុខគេក្នុង ​ទី​ផ្សារ​ ក្នុងការផលិតដោយមានកម្រិតកាបូនទាប និង​កាត់បន្ថយផលប៉ះពាល​លើបរិស្ថាន។

ការធ្វើវិនិយោគទុនរួមគ្នាជាយុទ្ធសាស្រ្ត រវាងក្រុមហ៊ុន ជីបម៉ុង គ្រុប និង ក្រុមហ៊ុនថៃ ស៉្យាម ស៊ីធី ស៊ីមេន បូកបញ្ចូលទាំងបទពិសោធន៍សរុបជិតមួយសតវត្ស របស់ក្រុមហ៊ុនទាំងពីរ បានទាក់ទាញ ក្រុមជំនាញនៅគ្រប់តំបន់ដែលមានឯកទេស និងបទពិសោធន៍ដ៏សន្ធឹកសន្ធាប់ក្នុងការផលិត ស៊ីម៉ងត៍ ឲ្យ​​មកចាប់ដៃធ្វើការជាមួយគ្នា រួចហើយចែករំលែកបទពិសោធន៍ និងចំណេះដឹងទាំងអស់ នេះទៅ​ឲ្យ​​បុគ្គលិកជនជាតិខ្មែរ ដែលកំពុងធ្វើការនៅរោងចក្រផលិតស៊ីម៉ងត៍ដ៏ទំនើបនិង ទាន់សម័យមួយនេះ។ គួរបញ្ជាក់ដែរថា ការចាប់ដៃសហការគ្នាជាយុទ្ធសាស្រ្តនេះ នឹងធ្វើឲ្យ​ក្រុមហ៊ុន​ផលិតស៊ីម៉ងត៍ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ដែលមានបទដ្ឋានខ្ពស់ បំពាក់ដោយគ្រឿងបរិក្ខារ ឧបករណ៍ និងគ្រឿងម៉ាស៊ីន ដែលប្រើបច្ចេកវិទ្យាចុងក្រោយបំផុតមកពីបណ្តាប្រទេសផ្សេងៗ ក្លាយទៅជារោងចក្រផលិតស៊ីម៉ងត៍នាំមុខគេនៅកម្ពុជាលើផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យា ផលិតស៊ីម៉ងត៍ ការពារបរិស្ថាន ការបណ្តុះបណ្តាល​បុគ្គលិក និងជាអ្នកផ្គត់ផ្គង់ស៊ីម៉ងត៍ ដែលមានគុណភាពល្អបំផុតដល់ទីផ្សារកម្ពុជា ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ចំពោះ អតិថិជន ។

ថ្លែងក្នុ​ងពិធីដាក់ឲ្យ​​ដំណើរ​ការ​រោង​ចក្រ​ផលិត​ស៊ីម៉ងត៍​​ នៅ​ទូកមាស​ ខេត្ត​កំពត​ លោក ឧកញ៉ា ​​​ លាង​ ឃុន ប្រធាន​​ ក្រុមហ៊ុន​ ជីប ម៉ុង គ្រុប បាន​​លើក​ឡើង​ថា ក្រោម​ការដឹកនាំដ៏ឈ្លាស​វៃ​របស់​ សម្តេចតេជោ កម្ពុជា​បាន​ទាក់ទាញ​​វិនិយោគ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​យ៉ាង​ច្រើនសន្ធឹក​សន្ធាប់​។​​ នេះ​​ដោយ​សារ ​គុណបំណាច់​នៃ​សនិ្តភាពពេញលេញ និងយូរអង្វែង​ ដែល​រាជរដ្ឋាភិបាល​កំពុង​បន្ត​ជំរុញ​។ ដោយ​សារ​ភាព​​ជោគជ័យ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​​មានវត្តមាន​​រោង​ចក្រស៊ីម៉ងត៍​​នេះឡើង​ ហើយ​តាម​រយៈរោងចក្រ​នេះ​ យើ​ង​អាច​​រួម​ចំណែ​ក​​​ ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេសកម្ពុជា​ ដោយ​ការ​បង្កើន​ផលិ​ត​កម្ម​ស្រុក​។​

លោក Aidan Lyman អគ្គនាយក​ក្រុមហ៊ុន​ ជីប ម៉ុង អិនស៊ី ស៊ីមេន ខបភើរេ​សិន​ ថ្លែង​ថា៖

“យើង​បាន​បោះ​ជំហាន​ដ៏​ធំមួយ​ទៀត​ ចំពោះ​ការ​តាំង​ចិត្ត​របស់​យើង​ ដើម្បី​​ផ្គត់​ផ្គង់​​ ​ ត​ម្រូវ​ការ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​នា​ពេល​អនាគត​។ ឥឡូវ​នេះ​ ពួក​យើង​​​កំពុង​ធ្វើ​កា​រផ្តល់​ជូន​អតិថិជន​របស់​យើង​នូវ​ សេវាកម្ម និង​ផលិត​ផល​​ស៊ីម៉ងត៍​ដែល​មាន​គុណភាព​ល្អ​បំផុត​ ដែល​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុង​ស្រុក​ និង​បច្ចេកវិទ្យាខ្ពស់​ ដែល​រួម​បញ្ចូល​ដោយ​បទដ្ឋាន​អន្តរជាតិ​ល្អ​បំផុត​ និង​ការ​​​ការពារ​ដល់​បរិស្ថាន និង​សហគមន៍”។

ក្រុមហ៊ុន ជីប ម៉ុង អ៊ីនស៊ី ស៊ីមេន ប្តេជ្ញាចិត្តចូលរួមចំណែកក្នុងការកសាងអ្វីដែលធ្វើឲ្យកម្ពុជា​មាន​​ មោទនភាព​៕ 

រោងចក្រស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី
រោងចក្រស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី
រោងចក្រស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី រោងចក្រស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី
រោងចក្រស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី
រោងចក្រស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី
រោងចក្រស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី
រោងចក្រស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី
រោងចក្រស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]