ភ្នំពេញ៖ តារាសម្តែងស្រីឈរឈ្មោះនៅក្នុងវិស័យសិល្បៈយូរឆ្នាំ អ្នកនាងចនច័ន្ទ លក្ខិណា និងពិធីការិនីដ៏ល្បីឈ្មោះកញ្ញា ថន លក្ខិណា ស្លៀករ៉ូបមួយឈុតស្រដៀងគ្នាធ្វើឲ្យអ្នកគាំទ្រ សម្លឹងមិនដាក់ភ្នែក ជាមួយនឹងសម្រស់នៅក្នុងរ៉ូបមួយនេះ។

ដោយឡែក ចំពោះការតុបតែងខ្លួន របស់តារាស្រីទាំងពីរនេះវិញ តែងតែមានការរៀបចំយ៉ាង យកចិត្តទុកដាក់ មិនថា សម្លៀកបំពាក់ ការតុបតែងមុខ ឬម៉ូតសក់នោះទេ មិនត្រឹមតែប៉ុណ្ណោះ រាល់ការតុបតែងរបស់ពួកគេ តែងតែស្រស់ស្អាត និងប្លែកភ្នែកជានិច្ច។

យ៉ាងណាមិញ កាលពីថ្មីៗនេះ កញ្ញា ថន លក្ខិណា បានចូលរួមនៅក្នុងកម្មវិធីមួយ ជាមួយនឹងការតែងខ្លួនយ៉ាងស្រស់សោភា តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ម៉ូតរ៉ូបរបស់នាងដូចទៅនឹង ម៉ូតរ៉ូបដែលអ្នកនាងចនច័ន្ទ លក្ខិណា បានស្លៀកនៅក្នុងពិធីមង្គលការប្អូនស្រី កាលពីប៉ុន្មានថ្ងៃកន្លងផុតទៅនេះ។

នៅក្នុងនោះដែរ នៅពេលដាក់ម៉ូតរ៉ូបដ៏ស្រដៀងគ្នា របស់អ្នកទាំងពីរដាក់ជិតគ្នាទៅ អ្នកគាំទ្រនាំគ្នាគិតថាស្រស់ស្អាតដូចគ្នាយ៉ាងដូច្នោះដែរ គឺខុសត្រង់តែម៉ូតមួយវែង មួយខ្លីជាងប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ តើអ្នកណាស្អាតជាង?

សម្រស់អ្នកនាងចន ច័ន្ទលក្ខិណា ពេលស្លៀករ៉ូបមួយនេះ
សម្រស់អ្នកនាងចន ច័ន្ទលក្ខិណា ពេលស្លៀករ៉ូបមួយនេះ
សម្រស់អ្នកនាងចន ច័ន្ទលក្ខិណា ពេលស្លៀករ៉ូបមួយនេះ
សម្រស់អ្នកនាងចន ច័ន្ទលក្ខិណា ពេលស្លៀករ៉ូបមួយនេះ
សម្រស់កញ្ញាថន លក្ខិណា ពេលស្លៀករ៉ូបមួយនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថន លក្ខិណា