តើអ្វីទៅជាជំងឺមហារីកពងស្វាស?

ជំងឺមហារីកពងស្វាសគឺជាជំងឺមួយដែលជាញឹកញាប់ត្រូវបានរកឃើញថាមានដុំពក ឬហើមនៅលើពងស្វាស។  ហើយកត្តាមួយចំនួនដែលអាចបង្កើនហានិភ័យនៃការវិវឌ្ឍន៍ជំងឺមហារីកពងស្វាស គឺការរីកលូតលាស់ពងស្វាសមិនធម្មតា។ មិនត្រឹមតែប៉ុណ្ណោះការកើតមានជំងឺមហារីកមួយនេះ វាក៏ទាក់ទង់ទៅនឹងប្រវត្តិគ្រួសារ ការកើតឡើងលើក្មេងជំទង់  និងមានហានិភ័យខ្ពស់ចំពោះបុរសដែលមានសម្បុរសផងដែរ។

ខាងក្រោមនេះគឺជារោគសញ្ញាដំបូងនៃជំងឺមហារីកពងស្វាសរបស់បុរស ដែលមនុស្សគ្រប់រូបគួរតែដឹង​ជាពិសេសបុរសទាំំងអស់មិនគួរមើលរំលងវានោះទេ។

រូបភាពតំណាង

១/ ឈឺក្បាល និងឈឺខ្នង

គួរបញ្ចាក់ផងដែរថា រោគសញ្ញាដំបូងនៃជំងឺមហារីកពងស្វាសរួមមានឈឺឆ្អឹងខ្នង ការដកដង្ហើមខ្លី ឈឺទ្រូង និងមានស្លែសនៅក្នុងបំពង់កផងដែរ។

២/ ដុំនៅក្នុងពងស្វាស(ពុំមានការឈឺចាប់)

ដុំសាច់នៅក្នុងពងស្វាសនេះវាពុំមានការីកលូតលាស់ធំនោះទេ ជាហេតុធ្វើឲ្យបុរសមួយចំនួនមិនអាចមើលឃើញដុំសាច់នេះរហូតដល់វាកើតមានជារបួសទើបអាចដឹង។ ដូចនេះអ្នកគួរតែពិនិត្យមើលដុំពកឲ្យបានញឹកញាប់ ឬពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើមានករណីសង្ស័យណាមួយចៀសវាងវាកើតមានបញ្ហាធ្ងន់ធ្ងរ។

៣/ មានអារម្មណ៍រំញោច ឬអារម្មណ៍ធុញថប់មិនធម្មតានៅក្នុងថង់ពងស្វាស

រោគសញ្ញាមួយនៅក្នុងចំណោមរោគសញ្ញាដំបូងនៃជំងឺមហារីកពងស្វាសនោះគឺនៅពេលដែលបុរសមានអារម្មណ៍ធុញថប់មិនធម្មតា ឬអាចមានការឈឺចាប់នៅក្នុងថង់ពងស្វាស។

៤/ ការកើនឡើងសារធាតុរ៉ាវនៅក្នុងថង់ពងស្វាស

ចំពោះករណីនេះប្រសិនបើអ្នករកឃើញថា អ្នកមានសារធាតុរ៉ាវនៅក្នុងថង់ពងស្វាសរយៈពេលលើសពី៧ថ្ងៃ នោះវាអាចជាសញ្ញាមួយនៃជំងឺមហារីកពងស្វាស ដែលអ្នកចាំបាច់ត្រូវទៅជួបគ្រូពេទ្យភ្លាមៗ ដើម្បីឲ្យប្រាកដថាជារោគសញ្ញានៃជំងឺណាមួយពិតប្រាកដ។ 

រូបភាពតំណាង

៥/ មានការរីកលូតលាស់នៅចុងដោះ

ក្នុងចំនុចនេះមានមនុស្សជាច្រើនគិតថាមានតែស្រ្តីប៉ុណ្ណោះដែលមានការរីកលូតលាស់ ឬមានអារម្មណ៍ខុសប្លែកនៅត្រង់ចុងសុដន់ ប៉ុន្តែចំពោះបុរសវិញ ការរីកលូតលាស់នៅចុងដោះនេះគឺបង្ហាញថាវាជាសញ្ញានៃជំងឺមហារីកពងស្វាស។

៦/ ពងស្វាសមានការផ្លាស់ប្តូររូបរាង

បើនិយាយពីជំងឹមហារីកពងស្វាសរោគសញ្ញាដំបូងដែលអ្នកត្រូវគិតនោះគឺការផ្លាស់ប្តូរទំហំពងស្វាស ឬការហើមពងស្វាសដែលមានលក្ខណៈមិនធម្មតា។

៧/ កកឈាម

ការកកឈាមគឺជារោគសញ្ញាដំបូងនៃជំងឺមហារីកពងស្វាស ហើយវាក៏មានលេចចេញនូវសញ្ញាដូចជាការដកដង្ហើមខ្លី និងហើមជើងជាដើម។

៨/ ការឆ្លងមេរោគ

ជំងឺមហារីកពងស្វាសវាជាប់ទាក់ទងទៅនឹងបញ្ហាជំងឺឆ្លងរោគនៅក្នុង epididymis។ ក្នុងករណីនេះមានន័យថា បើកាលណាអ្នកកើតមានជំងឺឆ្លងepididymis ដែលការព្យាបាលដោយផ្តល់ថ្នាំអង់ទីប៊ីយោទិចពុំបានធូរស្បើយ នោះអ្នកនឹងត្រូវបានគេធ្វើតេស្តរកជំងឺមហារីកពងស្វាស៕ 

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]