ថៃ៖ លោកសង្ឃជនជាតិអាល្លឺម៉ង់មួយអង្គ ដែលបានបួសរៀនព្រះធម៌តាំងពីនៅកម្លោះ បច្ចុប្បន្នលោកបានក្លាយជា សង្ឃបរទេសដែលមានឋានៈធំជាងគេនៅថៃ។

ព្រះគ្រូ Ubon Pawanawitet ដែលត្រូវគេស្គាល់ថា Henning Guerlee មានដើមកំណើតនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ហើយលោកបានបួសរៀននៅខេត្ត Ubon Ratchathani ក្នុងឆ្នាំ ១៩៩៨។  

ព្រះគ្រូ Ubon Pawanawitet

លោកសង្ឃអង្គនេះ មានសង្ឃដីកាថា លោកបានចាប់អារម្មណ៍លើវិស័យព្រះពុទ្ធសាសនាជាលើកដំបូង ខណៈពេលលោកកំពុងរៀនថ្នាក់មហាវិទ្យាល័យនៅឡើយ លើជំនាញរូបវិទ្យានៅឯប្រទេសអាល្លឺម៉ង់។

ក្រោយពីបានបួសជាសង្ឃរួចមក លោកបានឡើងដំណែងជាបន្តបន្ទាប់ រហូតបានក្លាយជា ព្រះចៅអធិការវត្តទៀតផង។

ប៉ុន្មានរយៈមកនេះ បន្ទាប់ពីលោកបានប្រឡងជាប់ថ្នាក់សង្ឃជាន់ខ្ពស់ លោកត្រូវបានតែងតាំងជា ព្រះគ្រូ ដែលជាដំណែងដ៏ខ្ពង់ខ្ពស់មួយ ចំពោះព្រះសង្ឃនៅថៃ។

ពិធីតែងតាំង និងប្រគល់សញ្ញាបត្រ បានប្រារព្ធឡើងនាថ្ងៃអាទិត្យទី ២៨ ខែមករា ២០១៨ កន្លងទៅថ្មីៗនេះ ក្នុងរាជធានីបាងកក ក្រោមការរៀបចំពីសំណាក់ក្រុមប្រឹក្សាមហាថេរ (Mahathera Council) ប្រចាំប្រទេសថៃ។ ដោយក្នុងនោះ ព្រះសង្ឃចំនួន ២០០ អង្គ ទូទាំង ប្រទេស ទទួលបានការតែងតាំង។ 

ព្រះគ្រូ Ubon Pawanawitet

គួរឲ្យរម្លឹកថា ព្រះគ្រូ Ubon Pawanawitet បានក្លាយជាសង្ឃបរទេសដំបូងគេបង្អស់ ដែលទទួលបានងារដ៏ខ្ពង់ខ្ពស់ បែបនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]