ភ្នំពេញ៖ ហេតុតែស្រលាញ់មិត្តភាព ម្ចាស់បទ «មាននាងក៏ធុញ គ្មាននាងក៏ធុញ» ម៉ានិត សុខចិត្ត ចំណាយពេលផ្ទាល់ខ្លួន ដោយស្កាត់ពីឆ្ងាយ ដើម្បីយកនំខេក យ៉ាងស្រស់ស្អាត មកជូន រាជនីក្រមា មាន សូនីតា ដល់កន្លែងថតតែម្ដង។

ក្នុងនោះ លោកក៏បាន រាំផងច្រៀងផង ដើម្បីអបអរថ្ងៃកំណើត ជូនក្រមុំរូបស្រស់នេះ ក៏ដូចជាបង្ហាញពី ទំនាក់ទំនង ដែលពួកគេទាំង២ បានសាងអស់រយៈពេលជាច្រើនឆ្នាំ ។

នេះបើតាមរយៈវីដេអូខ្លី ដែលថៅកែហាង «ផ្ទះស្រលាញ់» កញ្ញា មាន សូនីតា បានបង្ហោះ ឲ្យឃើញពីក្ដីរំភើបជាខ្លាំង អមនឹង Caption អរគុណមួយថា៖ « អរគុណ​ Manith Jupiter មក​ surprise ដល់កន្លែងថតតែម្តង.... អរគុណទឹកចិត្តដែលខំជិះពី ព្រែកឯងដល់ ពោធិ៍តុង​ និយាយទៅ ខំក្រោកពីព្រលឹម អត់ fail ទេ »

គួររម្លឹកថា មាន សូនីតា និង លោក ម៉ានិត គឺជាមិត្តល្អ ដែលរក្សាចំណងមិត្តភាពនេះ តាំងពីយូរមកហើយ ជាពិសេសជារៀងរាល់ឆ្នាំ អ្នកទាំងពីរតែងតែ ធ្វើខួបកំណើតជូន គ្នា មិនដែលរំលងឡើយ

ចង់ជ្រាបច្បាស់ ទស្សនា វីដេអូខាងក្រោម៖ 

ម៉ានិត ស្កាត់ពីនាយ ដល់អាយ ព្រោះតែធ្វើយកនំខេក ឲ្យ មាន សូនីតា
ម៉ានិត ស្កាត់ពីនាយ ដល់អាយ ព្រោះតែធ្វើយកនំខេក ឲ្យ មាន សូនីតា
ម៉ានិត ស្កាត់ពីនាយ ដល់អាយ ព្រោះតែធ្វើយកនំខេក ឲ្យ មាន សូនីតា
ម៉ានិត ស្កាត់ពីនាយ ដល់អាយ ព្រោះតែធ្វើយកនំខេក ឲ្យ មាន សូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ុង ម៉ានិត