រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿងដឹកឥដ្ឋពេញទ្រុង ហើយខណៈពេលកំពុងបើកបរលឿនផង មិនដឹងថា អ្នកបើកបររវល់តែងាកទៅណា ឬងងុយដេកនោះឡើយ បានវាក់ជាមួយរថយន្តដឹកទូកុងតឺន័រ១គ្រឿងទៀត ដែលកំពុងបើកបរឆ្លងផ្លូវ ពេលនោះបានធ្វើឲ្យអ្នកបើកបររថយន្តដឹកឥដ្ឋបាត់បង់ម្ចាស់ការបានខំបើកគេចចេញពីរថយន្តកុងតឺន័រ ហើយក៏បានជ្រុលទៅក្នុងចំណែកផ្លូវម្ខាងទៀត រួចបានជ្រុលទៅបុកជាមួយរថយន្តបេតុង១គ្រឿងពេញទំហឹង ក្នុងខណៈពេលកំពុងបើកក្នុងទិសដៅច្រាស់គ្នាយ បណ្ដាលឲ្យក្រពឹតរួញកាប៊ីនខ្លួនទាំងស្រុង ។
ចំណែករថយន្តលាយបេតុងរងការខូចខាតស្រាលជាង ហើយសំណាងល្អអ្នកបើកបររថយន្តទាំង២គ្រឿង មិនបានគ្រោះថ្នាក់នោះឡើយ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមានរថយន្តហ៊ីយ៉ាន់ដាយដឹកឥដ្ឋពណ៌ខៀវពាក់ស្លាកលេខ ក 7522 ភព3 បើកបរដោយយុវជនម្នាក់ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើបានវាក់ជាមួយរថយន្តកុងតឺន័រ១គ្រឿង កំពុងបើកបរឆ្លងផ្លួវពីកើតទៅលិច ។ ខណៈនោះរថយន្តដឹកឥដ្ឋបានគេចពីរថយន្តកុងតឺន័រ ហើយក៏ជ្រុលទៅបុកបះជាមួយរថយន្តលាយបេតុងពេញទំហឹងតែម្ដង ។
ក្រោយពេលកើតហេតុនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានចុះទៅធ្វើការចាស់វែង ហើយឲ្យភាគីទាំង២ដោះស្រាយគ្នាបញ្ចប់រឿង ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]