អង់គ្លេស៖ ខែ្សប្រយុទ្ធចំណូលថ្មីរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Alexis Sanchez ដែលធើ្វការផ្ទេរពីក្រុមកាំភ្លើងធំ Arsenal បានបំបែកកំណត់ត្រាមួយបាត់ទៅហើយ ក្រោយអាវរបស់គេបានលក់ដាច់ខ្លាំង។  

បើយោងតាមអនុប្រធានប្រតិបត្ដិរបស់ Man Utd លោក Ed Woodward បានឲ្យដឹងថា Sanchez បានបង្កើតកំណត់ត្រានៃការលក់អាវ ក្រោយចុះកុងត្រាក្នុងខែមករា កន្លងមកនេះ ហើយលក់ដាច់ខ្លាំង លើសដល់ទៅ៣ដងឯណោះ នៃកំណត់ត្រាលក់ពីពេលមុនៗ។

គួរបញ្ជាក់ដែរថា ការប្រកាសពីការផ្ទេររបស់ Sanchez ទៅកាន់ Man Utd បានធើ្វឲ្យមហាជនទូទៅ ដែលប្រើប្រាស់បណ្ដាញសង្គមជាច្រើន មានការចាប់អារម្មណ៍ដល់ទៅ ៧៥% ។ ពោលគឺ ច្រើនជាងខែ្សប្រយុទ្ធ Neymar ដែលផ្ទេរទៅកាន់ PSG ក្នុងតម្លៃបំបែកកំណត់ត្រាទៅទៀត៕   

អាវ Sanchez លក់ដាច់ខ្លាំងលើសដល់ទៅ៣ដង នៃកំណត់ត្រាលក់ពីពេលមុនៗ
លោក Ed Woodward អនុប្រធានប្រតិបត្ដិរបស់ Man Utd
Neymar ផ្ទេរទៅ PSG
អាវ Sanchez លក់ដាច់ខ្លាំងលើសដល់ទៅ៣ដង នៃកំណត់ត្រាលក់ពីពេលមុនៗ
អាវ Sanchez លក់ដាច់ខ្លាំងលើសដល់ទៅ៣ដង នៃកំណត់ត្រាលក់ពីពេលមុនៗ
អាវ Sanchez លក់ដាច់ខ្លាំងលើសដល់ទៅ៣ដង នៃកំណត់ត្រាលក់ពីពេលមុនៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]