ភ្នំពេញ៖ បច្ចុប្បន្ននេះ តារាសម្តែងជើងចាស់ ដែលមានទេពកោសល្យនៅក្នុងការសម្តែងទាំងជាតួកាច និងជាតួស្លូត កម្សត់ស្រក់ទឹកភ្នែក អ្នកនាង ស្វែង សុជាតា ហាក់ដូចកាប់កប ជាមួយនឹងការងារក្នុងទីផ្សារសិល្បៈ គួរឱ្យកត់សម្គាល់។

ទោះបីជាឈានចូលវ័យកាន់តែចំណាស់ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់តារាសម្តែងរូបនេះ នៅតែមានភាពល្បីល្បាញនៅក្នុងស្រទាប់មហាជនជានិច្ច ជាពិសេសមួយរយៈពេលចុងក្រោយនេះ តួកុនចាស់វស្សាអ្នកនាង ស្វែង សុជាតា ក៏បានទាញចិត្តអ្នកគាំទ្រឱ្យមានភាពអាណិតអាសូរចំពោះអ្នកនាងយ៉ាងខ្លាំង ក្រោយរងការប្រើអំពើហិង្សាពីសំណាក់ស្វាមីវ័យក្មេង។

ចាប់តាំងពីកើតរឿងរ៉ាវនៃការរងអំពើហិង្សានោះមក សម្រស់ និងសុខភាពរបស់អ្នកនាង ស្វែង សុជាតាត ក៏កាន់តែធ្លាក់ចុះទៅក្នុងសភាពដុនដាបខុសពីពេលមុនៗណាស់។

ជាក់ស្តែងពេលឃើញមុខហ្ស៊ីន (គ្មានការផាត់មុខ) របស់តារាសម្តែងស្រីរូបនេះ ធ្វើឱ្យអ្នកគាំទ្រ ភ្ញាក់ព្រើតតែម្តង បើយកមកប្រៀបផ្ទឹមពេលដែលមានការផាត់មុខរួច។

ទន្ទឹមនឹងនេះដែរ រាល់ពេលអ្នកនាង សុជាតា បង្ហោះរូបភាពពេលមិនផាត់មុខចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គមម្តងៗ ធ្វើឱ្យមានអ្នកគាំទ្រមួយចំនួនអាណិតអ្នកនាងយ៉ាងខ្លាំងផងដែរ មិននឹកស្មានថា មុខហ្ស៊ីន និងមុនពេល Make up រួចរបស់នាងខុសប្លែកឆ្ងាយពីគ្នាដូចមេឃ និងដី ដូច្នេះសោះ៕

ទស្សនាកម្រងរូបភាពខាងក្រោមនេះដូចតទៅ៖  

មុខមាត់របស់អ្នកនាង ស្វែង សុជាតា ពេល Make up រួច
មុខមាត់របស់អ្នកនាង ស្វែង សុជាតា ពេល Make up រួច
មុខមាត់របស់អ្នកនាង ស្វែង សុជាតា ពេល Make up រួច
មុខមាត់របស់អ្នកនាង ស្វែង សុជាតា ពេល Make up រួច
មុខមាត់ពិត របស់អ្នកនាង​ ស្វែង សុជាតា ពេលគ្មានការ Make up ក្រែម ម្ស៉ៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស្វែង សុជាតា