សូមធ្វើឱ្យពេលវេលានៅតែស្ថិតស្ថេរជាអមតៈ។ ផលិតផល Cruise ជាម៉ូដសម្លៀកបំពាក់ដ៏ល្អប្រណិតនិងទាន់សម័យរបស់សហរដ្ឋអាមេរិក ដែលនាំមកជូនដោយ CC Double O បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជាហើយ ជាមួយនឹងការបង្ហាញពីរបៀបរបបរស់នៅដ៏ស៊ីវិល័យ និងប្រកបដោយភាពឆ្លាតវៃ និងបានបង្កប់នូវភាពរស់រវើក ភាពស្រស់ស្អាត ក៏ដូចជាការច្នៃប្រឌិតប្រកបដោយសោភ័ណភាពសម្រាប់បម្ រើដល់សេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា។

ជាមួយនឹងរូបរាងនៃសម្លៀកបំពាក់ដ៏ស្រស់ស្អាត ទាន់សម័យ និងគួរឲ្យទាក់ទាញដែលត្រូវបានបំផុសគំនិតឡើងដោយការរចនាម៉ូដតាមបែបបុរាណតែមានភាពទាន់សម័យ សម្រាប់និទាឃរដូវ ឆ្នាំ ២០១៨នេះ CC Double O បាននាំមកនូវសម្លៀកបំពាក់ជាច្រើនម៉ូដជាច្រើនម៉ាកដែលផលិតចេញពីវត្ថុធាតុដើមសុទ្ធសាធ និងជាផលិតផលដ៏ពេញនិយមបំផុត ហើយមានគុណភាពខ្ពស់ និងមានប្រណិតភាព ដែលអាចយកទៅប្រើប្រាស់នៅទីណាក៏បាន កន្លែងណាក៏បានទៅតាមចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់។

តាមរយៈការប្រមូលផ្តុំនៃការរចនាម៉ូដយ៉ាងយកចិត្តទុកដាក់ និងសម្រិតសម្រាំងជាទីបំផុត Cruise មើលទៅហាក់ដូចជាមានភាពងាយស្រួល ក្នុងការប្រើប្រាស់ និងផ្តល់នូវភាពជឿទុកចិត្តបានចំពោះអ្នកប្រើប្រាស់។ រ៉ូប មានសាច់ក្រណាត់ពណ៌ខៀវខ្ចី ស្រស់ស្អាត នៅពេលដែលមានខ្យល់បក់ប៉ះ ធ្វើឲ្យរ៉ូបប្រភេទនេះបក់ទៅតាមខ្យល់ដែរ ដែលមើលទៅពិតជាមានភាពស្រស់ស្អាត និងគួរឲ្យចង់នែបនិត្យមែនទែន។

រូបរាងនៃសម្លៀកបំពាក់ដ៏ស្រស់ស្អាតសម្រាប់រដូវកាលនេះ ត្រូវបានផលិតឡើងដោយមានពណ៌ ផ្សេងៗគ្នា មានពណ៌ក្រហម ស និងពណ៌ខៀវ ហើយនិងការច្នៃម៉ូដជាឆ្នូតៗដែលសុទ្ធតែជាជម្រើសដ៏មានគុណភាពខ្ពស់ស្របទៅតាមតម្រូវការ និងចំណង់ចំណូលចិត្តរបស់អតិថិជន។

សម្រាប់ស្ត្រី Cruise នាំមកនូវផលិតផលជាច្រើនម៉ូដ ដែលធានាបាននូវផាសុកភាព ដោយសារតែវាត្រូវបានផលិតឡើងពីក្រណាត់ដ៏ទន់ល្មឿយពីធម្មជាតិ។ ចំណែកឯ អាវយឺតដៃខ្លី និងដៃវែង ក៏មានពណ៌ស្រស់ស្អាត ពន្លឺភ្លឺផ្លេក ដែលពេលពន្លឺព្រះអាទិត្យចាំងចំរឹងរឹតតែមានសភាពស្រស់ស្អាតមួយកម្រិតទៀត។ អាវយឺត ក មូល ដែលសូម្បីតែតារាម៉ូដែល Audrey Hepburn ក៏ពាក់វាដែរនោះ បានបន្ថែមសម្រស់ដ៏ស្រស់ឆើតឆាយ ខណៈដែលអាវយឺត ក ស្រួចរាងអក្សរ V ត្រូវបានរចនាឡើងឲ្យមានជាពណ៌ស និងពណ៌ខៀវជាមួយនឹងឆ្នូតៗដ៏ស្រស់ស្អាតនៅលើអាវ ដើម្បីផ្តល់ជូននូវរូបរាងដ៏គួរឲ្យទាក់ទាញ និងពេញចិត្តជាទីបំផុត។ Cruise ក៏ត្រូវបានផលិតឡើងយ៉ាងល្អឥតខ្ចោះដែរជាមួយនឹងឈុត សម្លៀកបំពាក់ដែលនាំមកនូវអារម្មណ៍រំភើប និងស្រស់ស្រាយ។ ចំណែកឯ សំពត់ដែលមានរាងវែងក្រោមជង្គង់បន្តិចក៏កាន់តែមានភាពស្រស់ស្អាត ទាន់សម័យ និងស៊ីវិល័យផងដែរ ហើយល្អបំផុតសម្រាប់សុភាពនារីដែលចង់បានភាពទាន់សម័យ។

ម៉ូតនារី
ម៉ូតនារី
ម៉ូតនារី

សម្រាប់បុរសវិញ Cruise ក៏បានផ្តល់ជូននូវផលិតផលជាច្រើនម៉ូដច្រើនម៉ាកដែរ មានដូចជា៖ អាវយឺតឆ្នូតៗ ប៉ូឡូ និងអាវរងា ជាដើម។ រូបរាងដ៏ស្រស់ឆើតឆាយនៃអាវទាំងនេះត្រូវបានរចនាឡើងយ៉ាងសក្តិសមបំផុតសម្រាប់បុរសនៅពេលដែលពួកគេពាក់ជាមួយនឹងខោខូវប៊យ។ ជាមួយគ្នានេះដែរ Cruise ក៏បាននាំមកនូវការរចនាដ៏ល្អឥតខ្ចោះចំពោះសម្លៀកបំពាក់ខ្លីៗដែលជាផលិតផលដ៏មានគុណភាពខ្ពស់អមដោយការរចនាដ៏អស្ចារ្យ ពោរពេញដោយគុណតម្លៃ និងមានច្រើនជម្រើសស្របទៅតាមតម្រូវការ ព្រមទាំងចំណង់ចំណូលចិត្តរបស់អតិថិជនគ្រប់ៗរូប។

ម៉ូតបុរស
ម៉ូតបុរស
ម៉ូតបុរស

សូមកុំឲ្យ Cruise Collection សម្រាប់និទាឃរដូវនេះកន្លងផុតទៅទាំងស្តាយស្រណោះឲ្យសោះ!

Cruise Collection មានលក់នៅហាង CC Double O ក្នុងផ្សារទំនើប អ៊ីអន។ ពិភពលោកអាចរង់ចាំអ្នកបាន។ វាជាពេលវេលាដើម្បីធ្វើដំណើរកម្សាន្ត។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅទំព័រហ្វេសប៊ុក: 
https://www.facebook.com/CCDoubleOCambodia/   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]