រាជធានី​ភ្នំពេញ ៖ រថយន្ត​​​កាមរី​ឆ្លាម​​​​ ពណ៌​ស្ករ​​មួយគ្រឿង​​​​​​បើក​​បរ​ដោយ​បុរសម្នាក់​​​ជ្រុល​ទៅ​បុក​របង​​​ ផ្ទះ២ល្វែង​បណ្តាល​ឱ្យ​បាក់​​ខ្ទេចខ្ទី ឯ​​រថយន្ត​​បែក​​កង់​​ខាងស្តាំនិង​​​ផ្ទុះ​ពោង​​សុវត្ថិភាព​ ហើយ​​​អ្នក​បើក​​​​​បរបែក​ក្បាល​ហូរឈាម​​​របួស​ស្រាល។ ​ហេតុការណ៍​នេះ​កើត​ឡើង​​​កាល​ពី​វេលា​​ម៉ោង​​១​​រំលង​អធ្រាត្រ​​​ឈាន​ចូល​​ ថ្ងៃទី១០​ មីនា ​តាម​បណ្តោយ​​ផ្លូវ​​បេតុង​លេខ​៥៥៥​  ភូមិ​ស្វែង​រលើង ​​​សង្កាត់​​ទឹក​ថ្លា​​ ​​ខណ្ឌសែនសុខ។

យោង​តាម​​ប្រភព​ព័ត៌​មាន​​​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​រថយន្ត​​កាមរីឆ្លាម​​ពណ៌​ស្ករ ​​បើក​​បរ​ដោយ​បុរស​ស្រវឹង​ធ្លាក់​​ភ្នែកម្នាក់​​បាន​​បោះ​ពួយ​ពី​​ត្បូង​ទៅ ​ជើង​ក្នុង​ល្បឿន​​​លឿន ស្រាប់​តែ​មក​ដល់​​ផ្លូវកោង​ក៏រ៉េចង្កូតទៅ​បុក​​​របង​​ផ្ទះ២ល្វែង បណ្តាល​​​ឱ្យ​បាក់​​ខ្ទេចខ្ទី ឯ​រថយន្ត​​​​បែក​​កង់​​ខាង​​ស្តាំនិង​​ផ្ទុះ​​​ពោង​សុវត្ថិភាព​ បណ្តាល​ឱ្យ​​អ្នក​​បើក​បរ​​​បែក​ក្បាល​​ហូរឈាម​​​​​រងរបួសស្រាល​ផង​ដែរ។
ក្រោយ​ពី​បុក​​​របង​​ផ្ទះ​រួច​ម្ចាស់​​​រថយន្ត​​​កាមរី​​​​ឆ្លាម​ក៏​​បាន​​ សងលុយ​ទៅ​​ម្ចាស់​​ផ្ទះ​ទាំង២​​ល្វែង​​ចំនួន​៥០០​​ដុល្លារ ដើម្បី​​បញ្ចប់​​រឿង​ តែ​រថយន្ត​​ត្រូវ​​សមត្ថកិច្ច​ស្ទូច​យក​​ទៅរក្សា​​ទុក​​នៅ​​អធិការ​​ដ្ឋាន​ ខណ្ឌសែនសុខ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]