បរទេស៖ ក្រុមហ៊ុន BrahMos Aerospace ដែលជាការធ្វើវិនិយោគទុនរួមគ្នារវាងប្រទេសរុស្ស៊ី និងឥណ្ឌា បានអភិវឌ្ឍគ្រាប់មីស៊ីល ដែលខ្លួនអះអាងថា មានល្បឿនលឿនជាងគេបង្អស់លើពិភពលោក។

វាត្រូវ​បានគេដង្ហែនៅ​ក្បួន​យោធាមួយ ធ្វើឡើងនៅប្រទេសឥណ្ឌា

គ្រាប់មីស៊ីលខាងលើ ត្រូវបានគេដាក់ឈ្មោះឲ្យថា BrahMos អាចបាញ់បានចម្ងាយជិត ១៨៦ ម៉ាយ ឬ ២៩៩ គីឡូម៉ែត្រ និងមានសមត្ថភាពវាយកម្ទេចត្រង់សេ ក៏ដូចជាប្រព័ន្ធរ៉ាដារបស់សត្រូវចំគោលដៅបានល្អ។

អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុន BrahMos Aerospace មានប្រសាសន៍ថា ក្រុមហ៊ុនគ្រោង​លក់គ្រាប់មីស៊ីលប្រភេទនេះ ទៅឲ្យបណ្តាប្រទេសទាំងឡាយ ដែលមានទំនាក់ទំនងល្អជាមួយរដ្ឋអំណាចទីក្រុងមូស្គូ និង ញូដេលី (New Delhi)។

បើតាមប្រភពសារព័ត៌មាន បណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ មានដូចជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងវៀតណាមជាដើម កំពុងចាប់អារម្មណ៍រកជាវមីស៊ីលទំនើបនេះ ដើម្បីពង្រឹងវិស័យយោធារបស់ខ្លួន។ 

គ្រាប់មីស៊ីល BrahMos
គ្រាប់មីស៊ីល BrahMos

លោក Sammer Patil នាយកមជ្ឈមណ្ឌលសម្រាប់សន្តិសុខអន្តរជាតិ នៅទីក្រុងមុមបៃ បានវិភាគទុកមុនថា ការលក់សព្វាវុធនេះ នឹងបង្កឲ្យការព្រួយបារម្ភយ៉ាងខ្លាំងដល់​សន្តិសុខចិន។

គួរឲ្យដឹងថា សព្វថ្ងៃប្រទេសចិន កំពុងស្ថិតក្នុងជម្លោះសមុទ្រចិនខាងត្បូង ជាមួយនឹងបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍។ កាលណា ប្រទេសដែលមានជម្លោះជាមួយចិន មានគ្រាប់មីស៊ីលប្រភេទនេះប្រើ នឹងធ្វើឲ្យសុខសន្តិសុខរបស់ចិន ទទួល​រងការគំរាមកំហែងជាខ្លាំង ជាក់ជាពុំខាន៕ 

ផែនទីជម្លោះសមុទ្រចិនខាងត្បូង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]