ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាដឹងហើយថា សុវត្ថិ សិរីវុឌ្ឍ សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ ដែលជាកូនៗ របស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ ទើបតែចូលសិល្បៈមិនទាន់បានមួយខែផង តារាវ័យក្មេងទាំង៣រូប ទទួលបានការគាំទ្រយ៉ាងខ្លាំង។

ជាក់ស្តែង រាល់កម្មវិធីតូចធំ កូនៗរបស់លោកចាប់ផ្តើមឡើងច្រៀងបណ្តើរៗ ស្របពេលដែលបទចម្រៀងជាច្រើន ដែលទើបតែចេញរបស់ពួកគេ មានសន្ទុះខ្លាំង។

យ៉ាងណាមិញ ប្រិយមិត្ត និងអ្នកគាំទ្រតារាវ័យក្មេងទាំង៣ដួងនេះជាច្រើន ប្រាកដជាមិនធ្លាប់ដឹងពីរឿងរ៉ាវ ចរិតលក្ខណៈ និងបំណងនៅថ្ងៃអនាគតរបស់ពួកគេនោះទេ។ ដូច្នោះហើយក៏មានហ្វេនមួយដួងបានបង្ហោះពីចរិត របស់ពួកគេ ជាពិសេសគឺឈ្មោះហៅក្រៅរបស់គេ នៅក្នុងបណ្តាញសង្គម ដោយក្នុងនោះគេបាននិយាយយ៉ាងដូច្នោះថា៖

-ឈ្មោះ សុវត្ថិ មុនី្នវណ្ណ (Nick name: Idol កំពូលសង្ហា)

អាយុ20 ឆ្នាំ

ជាកូនប្រុសច្បងនៃត្រកូល សុវត្ថិ

បញ្ចប់ថ្នាក់វិទ្យាល័យនៅឆ្នាំ២០១៦

សមត្ថភាព ច្រៀង រាំ លេងគ្រប់ប្រភេទនៃឧបករណ៍តន្ត្រីសម័យ

Future gold: being a famous singer

អត្តចរិត រួសរាយរាក់ទាក់ ចិត្តល្អ សុភាព មានសីលធម៌ល្អ ចេះគោរពចាស់ទុំ 

សុវត្ថិ មុនី្នវណ្ណ

-ឈ្មោះ សុវត្ថិ មុន្នីនាគ (Nick name idol កំពូលកូ)

អាយុ ១៨ឆ្នាំ

ជាកូនប្រុសទី២ នៃត្រកូលសុវត្តិ

បច្ចុប្បន្នជាសិស្សថ្នាក់ទី12 នៅសាលា ELT

សមត្ថភាព ច្រៀង រាំ លេងគ្រប់ប្រភេទនៃឧបករណ៍តន្ត្រីសម័យ

Future gold: being a famous singer

បទចម្រៀងទី១ ’នឹករឿងខ្លះ’

អត្តចរឹក រួសរាយរាក់ទាក់ ចិត្តល្អ សុភាព មានសីលធម៌ល្អ ចេះគោរពចាស់ទុំ សំខាន់ពូកែកូរជាងគេ។ 

សុវត្ថិ មុន្នីនាគ

-ឈ្មោះ សុវត្ថិ សិរីវុឌ្ឍ (Nick name : Idol កំពូលសុភាព)

អាយុ 16 ឆ្នាំ

បច្ចុប្បន្នជាសិស្សថ្នាក់ទី 10 នៅសាលា ELT

សមត្ថភាព ច្រៀង រាំ លេងគ្រប់ប្រភេទនៃឧបករណ៍តន្ត្រីសម័យ

Future gold: being a famous singer

អត្តចរិត រួសរាយរាក់ទាក់ ចិត្តល្អ សុភាព មានសីលធម៌ល្អ ចេះគោរពចាស់ទុំ៕ 

សុវត្ថិ សិរីវុឌ្ឍ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីនាគ