ចិន៖ នៅក្នុងប្រទេសចិនកម្មវិធី Facial Recognition ដែលត្រូវបានគេស្គាល់ថាជា បច្ចេកវិទ្យាមួយអាចធ្វើការចំណាំផ្ទៃមុខរបស់មនុស្ស កំពុងត្រូវបានប្រើប្រាស់ ស្ទើរតែគ្រប់កិច្ចការទាំងអស់។

កាលពីថ្មីៗនេះដែរ ប៉ូលិសចិនដែលឈរជើងនៅស្ថានីយ៍រថភ្លើងមួយកន្លែង បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារពួកគេពាក់វ៉ែនតាដ៏ទំនើបមួយប្រភេទ។  

វ៉ែនតានេះមានរាងស្រដៀងទៅនឹងវ៉ែនតារបស់ក្រុមហ៊ុន Google ដែរ  តែវាមានមុខងារពិសេសដែលអាចវិភាគ និងចំណាំផ្ទៃមុខមនុស្ស ដោយពឹងផ្អែកលើទិន្នន័យដែលផ្ទុកនៅទីស្នាក់ការប៉ូលិស។

យោងតាមសារព័ត៌មាន People's Daily ដែលបានបោះពុម្ភផ្សាយកាលពីសប្តាហ៍មុន បានឲ្យដឹងថា ចាប់ពីតាំងពីប៉ូលិសប្រើប្រាស់វ៉ែនតាដ៏ទំនើបនេះមក  យ៉ាងហោចណាស់ក៏មានជនសង្ស័យចំនួន ៧នាក់  និងអ្នកកាន់អត្តសញ្ញាណប័ណ្ណក្លែងក្លាយចំនួន ២៦នាក់ត្រូវបានចាប់ខ្លួនដែរ៕ 

វ៉ែនតាដ៏ទំនើបរបស់ប៉ូលិសក្នុងប្រទេសចិន
វ៉ែនតាដ៏ទំនើបរបស់ប៉ូលិសក្នុងប្រទេសចិន
វ៉ែនតាដ៏ទំនើបរបស់ប៉ូលិសក្នុងប្រទេសចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]