អេស្ប៉ាញ៖ ក្រុមអ្នកមានបុណ្យ FC Barcelona បានទម្លាក់ក្រុមប្រជៀវ Valencia ក្នុងជើងទី២ ដោយលទ្ធផល ២-០ (សរុបទាំង ២ជើង ៣-០) ឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Copa del Rey កាលពីយប់មិញនេះ។

ក្នុងការប្រកួតដ៏ស្វិតស្វាញនោះ ២គ្រាប់របស់ក្រុម ដែលមានមូលដ្ឋានក្នុងរដ្ឋកាតាឡាន់ នេះ ធើ្វបានដោយកីឡាករចំណូលថ្មី ដែលអាចស៊ុតចូលគ្រាប់បាល់ដំបូងរបស់ខ្លួនគឺ Philippe Coutinho នៅនាទី៤៩ និងគ្រាប់ទី២ ធើ្វបានដោយខែ្សបម្រើសញ្ជាតិក្រូអាត Ivan Rakitic ។

ជ័យជម្នះ ២-០ ដែលសរុបទាំង២ជើង ៣-០ នេះ បានធើ្វឲ្យក្រុមដែលដឹកនាំដោយគ្រូបង្វឹក Ernesto Valverde អាចឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់លំដាប់ទី២ របស់អេស្ប៉ាញ ជាលើកទី៤ ជាប់ៗគ្នា។ ពោលគឺ ចាប់តាំងពីរដូវកាល ២០១៤-២០១៥ មកម៉្លេះ។

គួរឲ្យដឹងផងដែរថា Barcelona នឹងត្រូវទៅប៉ះ Sevilla សាជាថ្មីដូចកាលពីវគ្គផ្ដាច់ព្រ័ត្រឆ្នាំ២០១៦ ដែលកាលណោះពួកគេយកឈ្នះក្នុងលទ្ធផល ២ ទល់នឹង ០៕ 

Valencia 0-2 Barcelona
Valencia 0-2 Barcelona
Valencia 0-2 Barcelona
Valencia 0-2 Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]